មានកាមសូត្រទី ៩

ក្បាលទី 19 · ទំព័រ 73

លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថា នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ក្នុងលោកនេះ អ្នកប្រាថ្នាមានះ ប្រដៅចិត្តមិនបាន អ្នក មានចិត្តមិនតាំងមាំ ឈ្មោះថា មិនមានញាណជាគ្រឿង ដឹង អ្នកនៅក្នុងព្រៃតែម្នាក់ឯង ប្រហែសធ្វេស ក៏មិនគប្បី ឆ្លងត្រើយនៃវដ្តៈ ដែលជាចំណងនៃមច្ចុបានឡើយ ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គលលះមានះ បាន តាំងចិត្តប្រពៃដោយឧបចារសមាធិ មានចិត្តផូរផង់ រួចស្រឡះចាកធម៌ជាគ្រឿងសៅហ្មងគ្រប់យ៉ាង នៅក្នុង ព្រៃតែម្នាក់ឯង មិនបានប្រហែសធ្វេស បុគ្គលនោះ គប្បីឆ្លងត្រើយនៃវដ្តៈ ដែលជាចំណងនៃមច្ចុបាន ។