អត្ថរបស់ ទម សព្ទ
ទម សព្ទ មកក្នុងអត្ថថា បញ្ញា ដូចក្នុងប្រយោគជាដើមថា យទិ សច្ចា ទមា ចាគា ខន្តា ភិយ្យោធ វិជ្ជតិ ( បើមានធម៌ដទៃទៀតក្នុង លោកនេះ ) ឲ្យក្រៃលែងជាងសច្ចៈ ទមៈ ចាគៈ ខន្តិ តទៅទៀត ។ ទម សព្ទ មកក្នុងអត្ថថា ឧបោសថកម្ម ដូចក្នុងប្រយោគជាដើមថា ទានេន ទមេន សំយមេន សច្ចវជ្ជេន បុគ្គលធ្វើកុសល ដោយឲ្យទាន ដោយ ទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈ ។ ទម សព្ទ មកក្នុងអត្ថថា អធិវាសនខន្តិ ដូចក្នុងប្រយោគជាដើមថា សក្ខិស្សសិ ខោ ត្វំ បុណ្ណ ឥមិនា ទមូបសមេន សមន្នាគតោ សុនា- បរន្តស្មឹ ជនបទេ វិហរិតុំ ម្នាលបុណ្ណៈ អ្នកឯងប្រកបដោយការទូន្មានចិត្ត និងការរម្ងាប់ចិត្តនេះហើយ ទើបគួរនឹងនៅក្នុងសុនាបរន្តជនបទបាន ។ តែពាក្យថា ទមៈ ក្នុងព្រះសូត្រនេះ ជាឈ្មោះនៃធម៌ដែលជាចំណែកនៃ សមាធិ ព្រោះហេតុនោះ ទើបទេវតាពោលថា ន មោនមត្ថិ អសមាហិតស្សប ្រែថា អ្នកមានចិត្តមិនតាំងមាំ ឈ្មោះថា មិនមានញាណជាគ្រឿងដឹង ។ ក្នុងបទទាំងនោះ បទថា មោនំ បានដល់ ញាណក្នុងមគ្គ ៤ ។ ពិតហើយ ញាណក្នុងមគ្គ ៤ នោះ ញាណណា រមែងដឹង ហេតុនោះ ទើបញាណនោះ ឈ្មោះថា មោន អធិប្បាយថា រមែងដឹងសច្ចធម៌ ៤ ។ បទថា មច្ចុធេយ្យស្ស បានដល់ វដ្តៈ ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ពិតហើយ វដ្តៈដែល ប្រព្រឹត្តទៅក្នុងភូមិ ៣ នោះ លោកហៅថា មច្ចុធេយ្យ ព្រោះអត្ថថា ជាទីតាំង នៃសេចក្តីស្លាប់ ។ បទថា បរំ បានដល់ ត្រើយ ( ព្រះនិព្វាន ) គឺទីរម្លត់នៃតេភូមិកវដ្ត នោះឯង ។ បទថា តរេយ្យ បានដល់ គប្បីចាក់ធ្លុះ ឬគប្បីដល់ ។ ពាក្យនេះ លោកពោលថា បុគ្គលម្នាក់ កាលនៅក្នុងព្រៃប្រមាទហើយ មិនគប្បីឆ្លងផុត មិនគប្បីចាក់ធ្លុះ មិនគប្បីដល់ត្រើយ នៃតេភូមិកវដ្តដែលជាទីតាំង