អដ្ឋកថា នន្ទនសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១ នៃនន្ទនវគ្គតទៅ បទថា តត្រ ប្រែថា ក្នុងអារាមនោះ ។ សព្ទថា ខោ ត្រឹមតែជានិបាត ដែលអាច ធ្វើព្យញ្ជនៈឲ្យពីរោះ ។ បទថា ភិក្ខូ អាមន្តេសិ បានដល់ រមែងឲ្យភិក្ខុទាំងឡាយ ដែលគេដឹងថា ជាបរិស័ទច្បង ។ បទថា ភិក្ខវោ ជាបទសម្តែងដល់ អាការត្រាស់ហៅភិក្ខុទាំងនោះមក ។ បទថា ភទន្តេ ជាពាក្យទទួលព្រះ តម្រាស់ ។ បទថា តេ ភិក្ខូ សេចក្តីថា ភិក្ខុទាំងឡាយណា ជាអ្នកមានមុខ ឆ្ពោះ នឹងទទួលព្រះធម្មទេសនា គឺភិក្ខុទាំងនោះ ។ បទថា ភគវតោ បច្ចស្សោសុំ សេចក្តីថា ភិក្ខុទាំងនោះ ស្តាប់ព្រះតម្រាស់របស់ព្រះមានព្រះភាគ ហើយ ជាអ្នកមានមុខឆ្ពោះ គឺស្តាប់ហើយ ទទួលព្រះតម្រាស់របស់ព្រះមាន ព្រះភាគ ។ បទថា ឯតទវោច សេចក្តីថា ឥឡូវនេះ ព្រះមានព្រះភាគ បានត្រាស់ពាក្យជាដើមថា រឿងនេះ ធ្លាប់មានមកហើយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា តាវត្តឹសកាយិកា បានដល់ កើតក្នុងពួកន ៃទេវតាជាន់តាវត្តិង្ស លោកហៅទេវតាជាន់ទីពីរថា តាវត្តឹសកាយ ( ប្រែ ថា មានពួក ៣៣ ឬពួកទេវតា ៣៣ ) ។ អាចារ្យទាំងឡាយពោលថា បានឮថា បញ្ញត្តឈ្មោះថា តាវត្តឹសកាយ នេះ កើតឡើងក្នុងទេវលោកនោះ ព្រោះអាស្រ័យទេវបុត្រ ៣៣ អង្គ កើត នៅក្នុងទីនោះ ព្រោះការធ្វើកាលកិរិយានៃជន ៣៣ ជាមួយនឹងមឃមាណព ក្នុងស្រុកអចលគ្រាម ដូច្នេះ ។ ព្រោះកាមាវចរទេវលោកទាំង ៦ ជាន់ មាន នៅក្នុងចក្រវាឡដទៃទៀត តាមដែលបានត្រាស់ក្នុងអង្គុត្តរនិកាយ ទសកនិបាត បឋមកោសលសូត្រថា ( ក្នុងលោកធាតុ ១ ពាន់នោះ មាន ) ចាតុម្មហារាជិកាមួយពាន់ តាវត្តិង្សមួយពាន់ ដូច្នេះជាដើម ដូច្នោះគប្បីជ្រាប ថា នាមប្បញ្ញត្តិរបស់ទេវលោកនោះ ដូច្នេះ ។ ពិតហើយ ដោយហេតុនេះ បទថា តាវត្តឹសកាយ ទើ