នន្ទិសូត្រទី ២
ក្បាលទី 19 · ទំព័រ 90
លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា អ្នកមានកូន រមែងត្រេកអរនឹងកូនទាំងឡាយ អ្នកមាន គោ រមែងត្រេកអរនឹងគោទាំងឡាយ ដូច្នោះដែរ ឧបធិ ទាំងឡាយ ជាគ្រឿងត្រេកអររបស់ជន អ្នកណា មិន មានឧបធិ អ្នកនោះ មិនមានអ្វីត្រេកអរ ( នឹងគេបាន ) ។ ព្រះអង្គត្រាស់ថា អ្នកមានកូន រមែងសោក សៅនឹងកូនទាំងឡាយ អ្នកមានគោ ក៏សោកសៅនឹង គោទាំងឡាយ ដូច្នោះដែរ ដ្បិតឧបធិទាំងឡាយ ជា គ្រឿងសោកសៅរបស់ជន លុះតែអ្នកណា មិនមាន ឧបធិ ទើបអ្នកនោះ មិនសោកសៅ ។