អដ្ឋកថា នត្ថិបុត្តសមសូត្រទី ៣

ក្បាលទី 19 · ទំព័រ 96

គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៣ ដូច្នេះ បាទគាថាថា នត្ថិ បុត្តសមំ បេមំ សេចក្តីថា កូនទាំងឡាយរបស់ខ្លួន ទោះបីជាពិការ មាតា ឬបិតាក៏នៅតែសម្គាល់ថា ដូចជាដុំមាស ធ្វើការជន្លលេង ត្រង់ក្បាលជាដើម ដូចជាកម្រងផ្កា កូនទាំងនោះ សូម្បីដែលមាតាបិតាសម្ហាតខ្លួនប្រាណហើយក៏ នាំមកស្លៀកដណ្តប់ ហើយក៏កើតសោមនស្ស ដូចបុគ្គលវេចខ្ចប់នូវគ្រឿង ក្រអូប និងគ្រឿងលាប ដូច្នោះ ដោយហេតុនោះឯង ទើបទេវតាពោលថា នត្ថិ បុត្តសមំ បេមំ សេចក្តីស្រឡាញ់ស្មើដោយកូនមិនមាន គឺដែលឈ្មោះ ថា សេចក្តីស្រឡាញ់ដទៃស្មើដោយសេចក្តីស្រឡាញ់កូនមិនមាន ដូច្នេះ ។ បទថា គោសមិកំ ប្រែថា ស្មើដោយគោទាំងឡាយ ទេវតាក្រាបទូល ថា បពិត្រព្រះមានព្រះភាគ ធម្មតាទ្រព្យដទៃដូចគោរមែងមិនមាន ដូច្នេះ ។ បទថា សុរិយសមា អាភា នេះ ទេវតាក្រាបទូលថា ឈ្មោះថា ពន្លឺដទៃ ដែលស្មើដោយពន្លឺព្រះអាទិត្យរមែងមិនមាន ដូច្នេះ ។ បទថា សមុទ្ទបរមាស េចក្តីថា ឈ្មោះថា ស្រះទាំងឡាយដទៃណាមួយ ស្រះទាំងអស់នោះ មាន សមុទ្រ ប្រសើរជាង គឺសមុទ្រប្រសើរជាងស្រះទាំងអស់នោះ ទេវតាទូលថា បពិត្រព្រះមានព្រះភាគ ឈ្មោះថា ទីជាទីកើតនៃទឹកដទៃស្មើដោយសមុទ្រ មិន មានទេ ដូច្នេះ ។ ដែលឈ្មោះថា សេចក្តីស្រឡាញ់ស្មើនឹងខ្លួនមិនមាន នោះ មានអធិប្បាយថា សត្វទាំងឡាយ លះបង់បិយជនទាំងឡាយ មានមាតាបិតា ជាដើមក៏មាន លះបង់បុត្រធីតាជាដើម ឲ្យនៅអាស្រ័យ រមែងចិញ្ចឹមជីវិត ខ្លួននោះឯងក៏មាន ។ ដែលឈ្មោះថា ទ្រព្យស្មើដោយស្រូវ រមែងមិនមាន អធិប្បាយថា ជនទាំងឡាយ រមែងទៅកាន់សម្នាក់របស់ម្ចាស់នៃទ្រព្យ ហើយ ទើបកាន់យកវត្ថុទាំងឡាយ មានមាស និងប្រាក់ជាដើមខ្លះ និងកាន់យកគោ និងក្របីជាដើមខ្លះ ក៏ដើម្បីកាន់យកស្រូវន