ខត្តិយសូត្រទី ៤

ក្បាលទី 19 · ទំព័រ 98

លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ក្សត្រិយ៍ប្រសើរជាងពួកសត្វជើង ២ គោប្រសើរជាង ពួកសត្វជើង ៤ ប្រពន្ធក្មេង ប្រសើរជាងប្រពន្ធ ទាំងឡាយ កូនច្បងប្រសើរជាងកូនទាំងឡាយ ។ ព្រះអង្គត្រាស់ថា ព្រះសម្ពុទ្ធប្រសើរជាងពួកស ត្វជើង ២ អាជានេយ្យប្រសើរជាងពួកសត្វជើង ៤ ប្រពន្ធស្តាប់បង្គាប់ ប្រសើរជាងប្រពន្ធទាំងឡាយ កូន ដែលស្តាប់ឱវាទ ប្រសើរជាងកូនទាំងឡាយ ។