អដ្ឋកថា ខត្តិយសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងខត្តិយសូត្រទី ៤ ដូច្នេះ បទថា ខត្តិយោ ទិបទំ ប្រែថា ព្រះរាជាប្រសើរជាងពួកសត្វជើង ២ ។ បទថា កោមារី សេចក្តីថា ទេវតាពោលថា ភរិយាដែលជាកុមារី ប្រសើរជាងភរិយាទាំងឡាយ ព្រោះកាន់យកក្នុងវេលាដែលនាងជាកុមារី ( ស្រីក្រមុំ ) ។ បទថា បុព្វជោ សេចក្តីថា កូនណាកើតមុនគេ ទោះជាខ្វាក់ម្ខាងក៏ដោយ ឬខ្វិនជាដើម ក៏ដោយ កូនណាកើតមុនគេ កូននោះឯង ឈ្មោះថា ប្រសើរជាង ក្នុងវាទៈ របស់ទេវតានេះ ក៏ព្រោះពួកសត្វជើង ២ មានព្រះពុទ្ធជាដើមនេះ ព្រះពុទ្ធ ប្រសើរជាងសត្វជើង ២ ទាំងអស់ ដូច្នោះ ទើបព្រះមានព្រះភាគត្រាស់ព្រះ គាថាតប ។ គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ២ ថា ព្រះមានព្រះភាគ ប្រសើរជាងសត្វទាំងអស់ ទាំងសត្វមានជើង និងមិនមានជើង ក៏ពិតមែន ហើយ តែទោះបីជាដូច្នោះ ព្រះអង្គកាលទ្រង់ឧប្បត្តិឡើង ទ្រង់រមែងឧប្បត្តិក ្នុងពួកសត្វជើង ២ បុណ្ណោះ ។ ព្រោះហេតុនោះ ទើបត្រាស់ថា សម្ពុទ្ធោ ទិបទំ សេដ្ឋោ ប្រែថា ព្រះសម្មាសម្ពុទ្ធ ប្រសើរជាងសត្វជើង ២ ដូច្នេះ ។ កាលដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ឧប្បត្តិឡើង ទ្រង់ប្រសើរជាងសត្វជើង ២ ទាំងអស់នោះ មិនឃ្លៀងឃ្លាតឡើយ ។ បទថា អាជានីយោ អធិប្បាយថា ដំរី ឬសត្វទាំងឡាយមានសេះ ជាដើមក៏ដោយចុះ សត្វណានីមួយ រមែងដឹងហេតុ សត្វអាជានេយ្យនេះចាត់ ជាសត្វប្រសើរជាងពួកសត្វជើង ៤ ដូចសេះឈ្មោះថា គុឡវណ្ណ របស់ព្រះ រាជាព្រះនាមថា កូដកណ្ណ ។ បានឮថា ព្រះរាជាស្តេចចេញតាមទ្វារខាងកើត ទ្រង់ព្រះតម្រិះថា អញ នឹងទៅចេតិយបព៌ត ពេលស្តេចមកដល់ច្រាំងនៃទន្លេកលម្ពៈ ។ សេះ ឈប់នៅត្រង់ច្រាំង មិនប្រាថ្នានឹងឆ្លងទឹកទៅ ។ ព្រះរាជាត្រាស់ហៅអ្នកបង្វឹក សេះមកហើយ ត្រាស់ថា ឱហ្ន៎ សេះដែលអ