សកមានសូត្រទី ៥
ក្បាលទី 19 · ទំព័រ 101
ទេវតាទូលថា ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងសត្វ បក្សីទំសម្រាក ព្រៃធំហាក់ដូចជាឮសូររំពងខ្លាំង សូរសន្ធឹក នោះឯង ជាភ័យប្រាកដជាក់ស្តែងដល់ខ្ញុំព្រះអង្គ ។ ព្រះអង្គត្រាស់ថា ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូង បក្សីទំសម្រាក ព្រៃធំហាក់ដូចជាឮសូររំពងខ្លាំង ការអង្គុយ ម្នាក់ឯងនោះ ជាសេចក្តីត្រេកអរប្រាកដដល់តថាគត ។