អដ្ឋកថា សកមានសូត្រទី ៥

ក្បាលទី 19 · ទំព័រ 102

វិនិច្ឆ័យក្នុងសកមានសូត្រទី ៥ ដូច្នេះ បទថា ឋិតេ មជ្ឈន្តិកេ ប្រែថា ក្នុងកាលកំពុងថ្ងៃត្រង់ ។ បទថា សន្និសិន្នេសុ បានដល់ អាស្រ័យ នៅក្នុងទីដែលមិនស្មើគ្នា ព្រោះចូលទៅកាន់ទីតាមសេចក្តីសប្បាយ ។ អធិប្បាយ ថា ឈ្មោះថា វេលាថ្ងៃត្រង់នេះ ជាពេលទុព្វលនៃឥរិយាបថរបស់សព្វសត្វ ទាំងឡាយ ។ តែក្នុងទីនេះ លោកសម្តែងភាពទុព្វលនៃឥរិយាបថរបស់បក្សី ទាំងឡាយបុណ្ណោះ ។ បទថា បលាតេវ បានដល់ ដូចសូរសន្ធឹក ដូចជាឮ សូររំពងខ្លាំង ។ ក្នុងទីនោះ លោកពោលសំដៅយកសំឡេងដែលរំខាន បុណ្ណោះ សំឡេងនេះឯង ប្រៀបដូចជាសូររំពងខ្លាំង ។ ពិតហើយ ក្នុងរដូវ ក្តៅ ក្នុងវេលាថ្ងៃត្រង់ ពួកសត្វជើង ៤ និងពួកបក្សីទាំងឡាយមកប្រជុំគ្នា សំឡេងខ្លាំង គឺសំឡេងនៃព្រង់ឈើ ដែលត្រូវខ្យល់បក់ត្រូវផង នៃគុម្ពបឫស្សី ដែលជាប្រហោងដែលខ្យល់បក់ត្រូវផង នៃដើមឈើ ដែលដើម និងដើម សង្កៀតគ្នា ហើយមែក និងមែកប៉ះសង្កៀតគ្នាផង រមែងកើតឡើងក្នុង កណ្តាលព្រៃសំឡេងបែបនោះ លោកពោលសំដៅយកសំឡេងខ្លាំងនេះ ។ បទថា តំ ភយំ បដិភាតិ មំ សេចក្តីថា ក្នុងកាលមានសភាពបែប នេះ សំឡេងដូច្នោះ រមែងប្រាកដជាភ័យដល់ខ្ញុំព្រះអង្គ ។ បានឮថា ទេវតា នោះ មានបញ្ញាទន់ខ្សោយ កាលមិនបានសេចក្តីសុខ ២ យ៉ាង គឺសេចក្តី សុខក្នុងការអង្គុយ សេចក្តីសុខក្នុងការនិយាយរបស់ខ្លួនក្នុងខណៈនោះ ទើប ពោលហើយយ៉ាងនេះ ។ ព្រោះកាលបែបនោះ ជាកាលដ៏ស្ងាត់របស់ភិក្ខុ ត្រឡប់អំពីបិណ្ឌបាត ហើយអង្គុយចម្រើនកម្មដ្ឋានក្នុងព្រៃ ហើយសេចក្តីសុខ