និទ្ទាតន្ទិសូត្រទី ៦
ក្បាលទី 19 · ទំព័រ 104
ទេវតាទូលថា ការល្មោភលក់ សេចក្តីខ្ជិលច្រអូស ការមឹតពត់កាយ សេចក្តីមិនរីករាយ សេចក្តី ស្រវឹងអាហារ ព្រោះទោសទាំងនេះ បានជាអរិយមគ្គ មិនជាក់ច្បាស់ ដល់ពួកសត្វក្នុងលោកនេះឡើយ ។ ព្រះអង្គត្រាស់ថា លុះតែលះបង់ការល្មោភ លក់ សេចក្តីខ្ជិលច្រអូស ការមឹតពត់កាយ សេចក្តី មិនរីករាយ និងសេចក្តីស្រវឹងក្នុងអាហារនោះ ដោយ សេចក្តីព្យាយាមបានហើយ ទើបអរិយមគ្គស្ហាតបាន ។