អដ្ឋកថា និទ្ទាតន្ទិសូត្រទី ៦

ក្បាលទី 19 · ទំព័រ 105

គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទាតន្ទិសូត្រទី ៦ តទៅ បទថា និទ្ទា អធិប្បាយថា ព្រះមានព្រះភាគត្រាស់ក្នុងមហាសច្ចកសូត្រថា ម្នាលអគ្គិវេស្សនៈ តថាគតត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយក្រាល នូវសង្ឃាដីមានជាន់ ៤ ហើយធ្លាប់សិងដោយចំហៀងខាងស្តាំ មានសតិ និងសម្បជញ្ញៈ ចុះស៊ប់កាន់កិរិយាលក់ ក្នុងខែជាទីបំផុតនៃគិម្ញៈរដូវ ដូច្នេះ ។ ព្រោះការដេកលក់ដែលជាអព្យាកតៈបែបនេះ ទើបថីនមិទ្ធៈកើតឡើងក្នុង អកុសលចិត្តដែលជាសសង្ខារិករបស់ព្រះសេក្ខៈ និងបុថុជ្ជនទាំងឡាយ ទាំង ក្នុងចំណែកខាងដើម និងខាងចុង ។ បទថា តន្ទី បានដល់ សេចក្តីខ្ជិលច្រអូស ដែលកើតឡើងក្នុងវេលាឃ្លានពេក និងត្រជាក់ពេកជាដើម ។ ពាក្យ នេះ សមដូចដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ក្នុងអភិធម្មខុទ្ទកវត្ថុវិភង្គថា កតមា តន្ទិ … បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិលច្រអូស តើដូចម្តេច ។ ការច្រអូស អាការច្រអូស សេចក្តីច្រអូសនៃចិត្ត ការខ្ជិល អាការខ្ជិល ភាវៈ នៃសេចក្តីខ្ជិលណា នេះហៅថា សេចក្តីខ្ជិលច្រអូស ដូច្នេះ ។ បទថា វិជិម្ញិតា ប្រែថា មឹតពត់ ។ បទថា អរតិ បានដល់ ការមិនត្រេកអរក្នុង កុសលធម៌ ។ បទថា ភត្តសម្មទោ ប្រែថា សេចក្តីស្រវឹងព្រោះអាហារ សេចក្តីលំបាកព្រោះអាហារ ។ សេចក្តីពិស្តារនៃពាក្យទាំងនេះ មកហើយ ក្នុងព្រះអភិធម្មខុទ្ទកវិភង្គដោយន័យជាដើមថា តត្ថ កតមា វិជិម្ញិកា យា កាយស្ស វិជិម្ញនា បណ្តាធម៌ទាំងនោះ សេចក្តីមឹតពត់ តើដូចម្តេច ការ មឹតពត់ ការមឹតពត់រឿយៗ ការមឹតពត់ទៅមុខ ការមឹតពត់ទៅក្រោយ ការ