ទុក្ករសូត្រទី ៧
ក្បាលទី 19 · ទំព័រ 107
ទេវតាទូលថា សមណធម៌ ជាធម៌ដែលបុគ្គល ពាល ធ្វើបានដោយក្រផង អត់ទ្រាំបានដោយក្រផង ព្រោះថា បុគ្គលពាល រមែងលិចចុះ ក្នុងសមណធម៌ ណា សេចក្តីចង្ហៀតចង្អល់ជាច្រើន ( រមែងមាន ) ក្នុងសមណធម៌នោះ ។ ព្រះអង្គត្រាស់ថា បើបុគ្គលឃាត់ចិត្តមិនបាន ទេ តើគួរប្រព្រឹត្តសមណធម៌បានបុន្មានថ្ងៃ ព្រោះថា បុគ្គល អ្នកលុះក្នុងអំណាចសង្កប្បទាំងឡាយ រមែង លិចចុះគ្រប់ៗ អារម្មណ៍ ភិក្ខុកាលរីករាយក្នុងសេចក្តី ត្រិះរិះដែលកើតឡើងក្នុងចិត្ត ដូចអណ្តើកកាលរីករាយ នឹងអវ័យវៈទាំងឡាយ ក្នុងស្នូករបស់ខ្លួន ជាបុគ្គលមិន បានអាស្រ័យ មិនបៀតបៀនអ្នកដទៃ ដោយតណ្ហា និងទិដ្ឋិ ជាអ្នករម្លត់កិលេស មិនបានពោលតិះដៀល បុគ្គលណាមួយឡើយ ។