អដ្ឋកថា ទុក្ករសូត្រទី ៧

ក្បាលទី 19 · ទំព័រ 108

គប្បីជ្រាបវិនិច្ឆ័យក្នុងទុក្ករសូត្រទី ៧ តទៅ បទថា ទុត្តិតិក្ខំ បានដល់ អត់ទ្រាំបានដោយក្រ គឺអត់សង្កត់បានដោយលំបាក ។ បទថា អព្យត្តេន ប្រែថា បុគ្គលពាល ។ បទថា សាមញ្ញំ ប្រែថា ធម៌របស់ សមណៈ អធិប្បាយថា ទេវតារមែងសម្តែងពាក្យនេះថា កុលបុត្រអ្នកឈ្លាស ចម្រើនសមណធម៌ណា ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ៦០ ឆ្នាំខ្លះ ទោះបីជា ប្រព្រឹត្តយ៉ាងក្រៃលែង គឺសង្កត់ពិតានដោយអណ្តាតខ្លះ គ្របសង្កត់ចិត្តដោយ ចិត្តខ្លះ សេពនូវអាសនៈមួយ នូវភត្តតែម្តង ប្រព្រឹត្តព្រហ្មចរិយៈអស់មួយ ជីវិត ធ្វើនូវសមណធម៌ បពិត្រព្រះមានព្រះភាគ បុគ្គលពាលមិនឈ្លាសវៃ រមែងមិនអាចធ្វើនូវធម៌របស់សមណៈនោះបាន ដូច្នេះ ។ បទថា ពហូ ហិ តត្ថ សម្ពាធា សេចក្តីថា ទេវតារមែងសម្តែងថា សេចក្តីលំបាកជាច្រើនរបស់ បុគ្គលពាលអ្នកបដិបត្តិ ដើម្បីចាក់ធ្លុះមគ្គក្នុងអរិយមគ្គ ពោល គឺធម៌របស់ សមណៈនោះ ព្រោះក្នុងចំណែកខាងដើម រមែងមានអន្តរាយច្រើន ដូច្នេះ ។ បទថា ចិត្តំ ចេ ន និវារយេ អធិប្បាយថា ប្រសិនបើ បុគ្គលមិនឃាត់ចិត្តដែលកើតឡើង ដោយឧបាយដែលមិនត្រូវទំនងសោត ក៏ គប្បីប្រព្រឹត្តធម៌របស់សមណៈបានអស់ថ្ងៃតិចតួច គឺគប្បីប្រព្រឹត្តបានមួយថ្ងៃ ខ្លះ ព្រោះថា បុគ្គលធ្លាក់នៅក្នុងអំណាចនៃចិត្ត រមែងមិនអាចធ្វើធម៌របស់ សមណៈបាន ។ បទថា បទេ បទេ បានដល់ គ្រប់ៗ អារម្មណ៍ ពិតហើយ ក្នុងទីនេះ បទ សព្ទ លោកសំដៅដល់អារម្មណ៍ ព្រោះថា អារម្មណ៍ឯណា ដែលកិលេសកើត បុគ្គលពាលរមែងលិចចុះ ( រមែងជាប់ជំពាក់ ) ក្នុង