ហិរិសូត្រទី ៨

ក្បាលទី 19 · ទំព័រ 110

ទេវតាទូលថា បុរស ដែលបន្ទោបង់អំពើ អាក្រក់ ដោយសេចក្តីអេនោខ្មាសបាន សឹងមានតិចក្នុង លោក អ្នកដែលបន្ទោបង់ការល្មោភលក់ ហើយភ្ញាក់ រពឫកបាន ដូចជាសេះល្អ ( ដែលតក់ស្លុត ) ដោយ រំពាត់ ក៏មានតិចក្នុងលោកដែរ ។ ព្រះអង្គត្រាស់ថា ពួកជនដែលមានស្មារតី រាល់វេលា ប្រព្រឹត្តទៅ ដើម្បីការពារអំពើអាក្រក់ ដោយសេចក្តីអៀនខ្មាស សឹងមានស្តួចស្តើង លុះតែ ពួកជន ដែលដល់នូវទីបំផុតទុក្ខ ទើបប្រព្រឹត្តធម៌ស្មើ ក្នុងលោកសន្និវាសដែលមិនស្មើបាន ។