កុដិកាសូត្រទី ៩

ក្បាលទី 19 · ទំព័រ 112

ទេវតាទូលសួរថា ខ្ទមរបស់ព្រះអង្គ មិនមាន ទេឬ សម្បុករបស់ព្រះអង្គ មិនមានទេឬ តំណវង្ស របស់ព្រះអង្គ មិនមានទេឬ ព្រះអង្គរួចចាកចំណង ហើយឬ ។ ព្រះអង្គត្រាស់ថា អើខ្ទមរបស់តថាគត គ្មាន សោះទេ អើសម្បុកក៏គ្មានសោះទេ អើតំណវង្សក៏គ្មាន សោះដែរ អើតថាគតរួចចាកចំណងជាប្រាកដហើយ ។ ទេវតាទូលសួរថា ចុះខ្ញុំពោលសំដៅអ្វីថាជា ខ្ទម របស់ព្រះអង្គ ខ្ញុំពោលសំដៅអ្វីថាជាសម្បុករបស់ ព្រះអង្គ ខ្ញុំពោលសំដៅអ្វី ថាជាតំណវង្សរបស់ព្រះអង្គ ខ្ញុំពោលសំដៅអ្វី ថាជាចំណងរបស់ព្រះអង្គ ។ ព្រះអង្គត្រាស់តបថា អ្នកពោលសំដៅមាតា ទុកជាខ្ទម អ្នកពោលសំដៅភរិយា ទុកជាសម្បុក អ្នក ពោលសំដៅពួកបុត្រ ទុកជាតំណវង្ស អ្នកពោលសំដៅ តណ្ហា ទុកជាចំណងរបស់តថាគត ។ ទេវតាទូលថា ព្រះអង្គគ្មានខ្ទមមែនហើយ គ្មានសម្បុកមែនហើយ គ្មានតំណងវង្សមែនហើយ ព្រះអង្គរួចចាកចំណងពិតមែនហើយ ។