ជដាសូត្រទី ៣
ក្បាលទី 19 · ទំព័រ 149
តណ្ហាជាគ្រឿងចាក់ស្រែះខាងក្នុង ក៏មាន តណ្ហាជាគ្រឿងចាក់ស្រែះខាងក្រៅ ក៏មាន ពពួកសត្វ ត្រូវតណ្ញា ជាគ្រឿងចាក់ស្រែះរួបរឹតហើយ បពិត្រព្រះគោតម ព្រោះហេតុនោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គថា អ្នកណាអាចកាប់ឆ្ការ នូវគ្រឿងចាក់ស្រែះ គឺតណ្ហានេ ះបាន ។ នរជនមានប្រាជ្ញា បានតាំងមាំ ក្នុងសីល ហើយចម្រើននូវសមាធិចិត្ត និងវិបស្សនាបញ្ញា ជាអ្នក មានព្យាយាមដុតកម្តៅកិលេស ប្រកបដោយបារិហារិយប្បញ្ញា ជាអ្នកឃើញភ័យក្នុងសង្សារ បុគ្គលនោះ ទើបកាប់ឆ្កានូវតណ្ហាជាគ្រឿងចាក់ស្រែះនេះបាន ពួក បុគ្គលណា កម្ចាត់បង់រាគៈ ទោសៈ និងអវិជ្ជាបានជា អ្នកអស់អាសវៈ ឆ្ងាយចាកកិលេស ពួកបុគ្គលនោះ ឈ្មោះថា កាប់ឆ្កានូវតណ្ហាជាគ្រឿងចាក់ស្រែះហើយ នាម និងរូប ទាំងបដិឃសញ្ញា និងរូបសញ្ញា រលត់ទៅ ឥតមានសេសសល់ ក្នុងទីណា តណ្ហាជាគ្រឿងចាក់ ស្រែះនោះ រមែងរលត់ទៅ ក្នុងទីនុ៎ះ ។