មនោនិវារណសូត្រទី ៤
ក្បាលទី 19 · ទំព័រ 155
បុគ្គលគួរឃាត់ហាមចិត្ត ចាកអំពើអាក្រក់ ឬល្អណាៗ ទុក្ខរមែងមិនមកដល់បុគ្គលនោះ ព្រោះ អំពើនោះៗ បុគ្គលនោះ គួរហាមឃាត់ចិត្តសព្វអន្លើ បុគ្គលនោះ រមែងរួចចាកទុក្ខសព្វគ្រប់ ។ បុគ្គល មិនគួរហាមឃាត់ចិត្តសព្វអន្លើ និង ចិត្តដែលដល់នូវសេចក្តីសង្រួមទេ លុះតែចិត្តអាក្រក់ កើតឡើង ក្នុងកាលណាៗ ទើបត្រូវបុគ្គលហាមឃាត់ ចិត្ត ក្នុងកាលនោះៗ ។