អដ្ឋកថា មនោនិវារណសូត្រទី ៤

ក្បាលទី 19 · ទំព័រ 156

គប្បីជ្រាបវិនិច្ឆ័យក្នុងមនោនិវារណសូត្រទី ៤ តទៅ បទថា យតោ យតោ បានដល់ អំពីអារម្មណ៍ដែលជាបាប ឬថា ជាបុណ្យ ។ បានឮថា ទេវតានេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា អារម្មណ៍ ណានីមួយ ដែលជាលោកិយ ឬដែលជាលោកុត្តរ ដោយប្រការផ្សេងៗ មាន អារម្មណ៍ដែលជាកុសលជាដើម បុគ្គលគប្បីហាមចិត្តបុណ្ណោះ គឺមិនគប្បីឲ្យ អារម្មណ៍នោះកើតឡើង ដូច្នេះ ។ បទថា ស សព្វតោ កែជា សោ សព្វតោ ប្រែថា បុគ្គលនោះ គួរហាមចិត្តសព្វអន្លើ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះថា ទេវតានេះ រមែងពោលពាក្យដែលជាអនិយ្យានិកៈ ធម្មតាថា ចិត្ត ជាភាវៈដែលគួរហាមឃាត់ ក៏មាន គួរចម្រើនក៏មាន តថាគតនឹងចែកសេចក្តីនោះសម្តែងដល់ទេវតា នេះ ដូច្នេះ ទើបត្រាស់ព្រះគាថាទី ២ ថា ន សព្វតោ មនោ និវារយេ មនោ យតត្តមាគតំ យតោ យតោ ច បបកំ តតោ តតោ មនោ និវារយេ ។ បុគ្គល មិនគួរហាមឃាត់ចិត្តសព្វអន្លើ និងចិត្តដែលដល់នូវ សេចក្តីសង្រួមទេ លុះតែចិត្តអាក្រក់កើតឡើង ក្នុងកាលណាៗ ទើបត្រូវបុគ្គលហាមឃាត់ចិត្ត ក្នុងកាលនោះ ។ បណ្តាពាក្យទាំងនោះ ពាក្យដែលព្រះដ៏មានព្រះភាគត្រាស់ថា មនោ យតត្តមាគតំ បានដល់ មិនគប្បីហាមឃាត់ចិត្តសព្វអន្លើ គឺថា ធម៌ឯណានី មួយដែលពោលហើយ មិនគួរហាមឃាត់ចិត្តទាំងអស់ទេ ព្រោះថា ធម៌ ដែលជាហេតុឲ្យចិត្តមកកាន់សេចក្តីសង្រួមណា ដែលកើតឡើងដោយន័យថា អញនឹងឲ្យទាន នឹងរក្សាសីល ដែលជាហេតុនាំមកនូវសេចក្តីសង្រួមចិត្ត ជាដើមនេះ បុគ្គលមិនគប្បីហាមឃាត់ ព្រោះថា សេចក្តីនេះ ជាការកពូន សេចក្តីចម្រើនដោយពិត ។ បទថា យតោ យតោ ច បបកំ បានដល់ អកុសលរមែងកើតអំពីធម៌ឯណា បុគ្គលគប្បីហាមឃាត់ចិត្តចំពោះធម៌នោះៗ ដូច្នេះឯង ។