អរហន្តសូត្រទី ៥
ភិក្ខុណាជាព្រះអរហន្ត មានកិច្ចធ្វើស្រេច ហើយ អស់អាសវៈហើយ ទ្រទ្រង់រាងកាយ តែក្នុង ជាតិជាទីបំផុត ភិក្ខុនោះ នៅតែនិយាយថា អាត្មានិ យាយដូច្នេះក៏មាន ភិក្ខុនោះ នៅតែនិយាយថា ជន ទាំងឡាយនិយាយនឹងអាត្មាថាដូច្នេះក៏មាន ។ ភិក្ខុណាជាអរហន្ត មានកិច្ចធ្វើស្រេចហើយ អស់អាសវៈហើយ ទ្រទ្រង់រាងកាយ តែក្នុងជាតិជាទីបំផុត ភិក្ខុនោះ នៅតែនិយាយថា អាត្មានិយាយដូច្នេះ ក្តី ភិក្ខុនោះ នៅតែនិយាយថា ជនទាំងឡាយនិយាយ នឹងអាត្មាដូច្នេះក្តី ភិក្ខុនោះ គ្រាន់តែឈ្មោះថា ជាអ្នកឈ្លាស បានយល់ច្បាស់នូវវោហារក្នុងលោក ហើយនិយាយ តាមតែវោហារបុណ្ណោះ ។ ភិក្ខុណា ជាព្រះអរហន្ត មានកិច្ចធ្វើស្រេច ហើយ ជាព្រះខីណាស្រព ទ្រទ្រង់រាងកាយតែក្នុងជាតិ ជាទីបំផុត ភិក្ខុនោះ អាស្រ័យនូវមានះដែរឬ បានជា ភិក្ខុនោះនៅនិយាយថា អាត្មានិយាយដូច្នេះក៏មាន ភិក្ខុ នោះ នៅនិយាយថា ជនទាំងឡាយនិយាយនឹងអាត្មា ដូច្នេះក៏មាន ។ ភិក្ខុដែលបានលះមានះចោលហើយ មិនមាន ធម៌ជាគ្រឿងចាក់ស្រែះទេ ដ្បិតមានះ និងធម៌ជាគ្រឿង ចាក់ស្រែះ ភិក្ខុនោះកម្ចាត់ចោលទាំងអស់ហើយ ភិក្ខុ នោះមានប្រាជ្ញាល្អ ផុតសេចក្តីសម្គាល់ហើយ ទោះភិក្ខុ នោះ នៅតែនិយាយថា អាត្មានិយាយដូច្នេះក្តី ភិក្ខុនោះ នៅតែនិយាយថា ពួកជននិយាយនឹងអាត្មាដូច្នេះក្តី ភិក្ខុ នោះ គ្រាន់តែឈ្មោះថា ជាអ្នកឈ្លាស បានយល់ ច្បាស់នូវវោហារ ក្នុងលោក ហើយនិយាយតាមតែ វោហារបុណ្ណោះ ។