បជ្ជោតសូត្រទី ៦
ក្បាលទី 19 · ទំព័រ 163
លោកតែងភ្លឺច្បាស់ ដោយពន្លឺទាំងឡាយណា ពន្លឺទាំងឡាយនោះ មានបុន្មានយ៉ាង ក្នុងលោក យើងខ្ញុំ មកទូលសួរព្រះមានព្រះភាគ តើដូចម្តេចហ្ន៎ យើងខ្ញុំ នឹងដឹងនូវពន្លឺនោះបាន ។ ព្រះមានព្រះភាគត្រាស់ថា ពន្លឺក្នុងលោក នេះ មាន ៤ យ៉ាង មិនមានដល់ ៥ ទេ ព្រះអាទិត្យ រមែងភ្លឺបានក្នុងវេលាថ្ងៃ ព្រះចន្រ្ទភ្លឺបាន ក្នុងវេលា យប់ ភ្លើងភ្លឺបានទាំងថ្ងៃទាំងយប់គ្រប់វេលា ព្រះសម្ពុទ្ធ ប្រសើរ ជាងពួកដែលមានពន្លឺរុងរឿង នេះជាពន្លឺ ប្រសើរបំផុត ។