សរសូត្រទី ៧
ក្បាលទី 19 · ទំព័រ 165
ទេវតាទូលសួរថា ស្រះ គឺសង្សារ ប្រព្រឹត្ត ទៅមិនបាន ក្នុងទីណា វដ្តៈវិលទៅមិនបាន ក្នុងទីណា នាម និងរូប រលត់ឥតមានសេសសល់ ក្នុងទីណា ។ ព្រះមានព្រះភាគត្រាស់ថា ទឹក ដី ភ្លើង ខ្យល់ មិនតាំងនៅក្នុងទីណា ស្រះ គឺសង្សារប្រព្រឹត្ត ទៅមិនបាន ក្នុងទីនុ៎ះ វដ្តៈវិលទៅមិនបាន ក្នុងទីនុ៎ះដែរ នាម និងរូប ក៏រលត់ឥតមានសេសសល់ ក្នុងទីនុ៎ះដែរ ។