អដ្ឋកថា សរសូត្រទី ៧
ក្បាលទី 19 · ទំព័រ 166
គប្បីជ្រាបវិនិច្ឆ័យក្នុងសរសូត្រទី ៧ តទៅ បទថា កុតោ សរា និវត្តន្តិ បានដល់ ការត្រាច់ទៅក្នុងសង្សារនេះមិនប្រព្រឹត្តទៅក្នុងទីណា អធិប្បាយថា ទេវតារមែងទូលសួរថា សង្សារទាំងឡាយ អាស្រ័យអ្វី ទើប មិនប្រព្រឹត្តទៅ ដូច្នេះ ។ ព្រះមានព្រះភាគត្រាស់តបថា ទឹក ដី ភ្លើង ខ្យល់ មិនតាំង នៅ ក្នុងទីណា ស្រះ គឺសង្សារប្រព្រឹត្តទៅ មិនបានក្នុងទីនុ៎ះ វដ្តៈវិលទៅមិន បាន ក្នុងទីនុ៎ះដែរ នាម និងរូប ក៏រលត់ឥតមានសេសសល់ ក្នុងទីនុ៎ះដែរ ។ បទថា ន គាធតិ ប្រែថា មិនតាំងនៅ ។ បទថា អតោ ប្រែថា អំពី ទីនេះ គឺអំពីព្រះនិព្វាន ។ ពាក្យដ៏សេសងាយទាំងអស់ ដូច្នេះឯង ។