មហន្ធនសូត្រទី ៨
ក្បាលទី 19 · ទំព័រ 167
ទេវតាទូលសួរថា ពួកក្សត្រិយ៍ ទុកជាមាន ទ្រព្យច្រើន មានភោគៈច្រើន មានទាំងដែន ក៏នៅតែ មិនចេះឆ្អែត ក្នុងកាមទាំងឡាយទេ តែងប្រាថ្នារបស់ ដទៃៗ ទៀត កាលបើពួកក្សត្រិយ៍ទាំងនោះ កើតសេចក្តី ខ្វល់ខ្វាយ រសាត់ទៅតាមខ្សែនៃការមានបាន ចុះជន ពួកណា ទើបអស់សេចក្តីខ្វល់ខ្វាយ បន្សាត់នូវសេចក្តី ត្រេកអរ និងសេចក្តីប្រាថ្នាចោល ក្នុងលោកបាន ។ ព្រះមានព្រះភាគត្រាស់ថា ពួកជនណា លះបង់ ផ្ទះ លះបង់បុត្រ លះបង់សត្វចិញ្ចឹមជាទីស្រឡាញ់ ហើយបួស បានកម្ចាត់បង់នូវរាគៈផង ទោសៈផង អវិជ្ជាផង អស់អាសវៈ ជាអរហន្ត ជនពួកនោះ ទើប ឈ្មោះថា អស់សេចក្តីខ្វល់ខ្វាយ ក្នុងលោក ។