ចតុចក្កសូត្រទី ៩

ក្បាលទី 19 · ទំព័រ 170

ទេវតាទូលសួរថា បពិត្រព្រះអង្គអ្នកមាន ព្យាយាមធំ សរីរៈមានចក្ក ៤ មានទ្វារ ៩ ពេញ ដោយសេចក្តីលោភ ប្រកបដោយ ( តណ្ញា ) កើត ក្នុងភក់ល្បាប់ តើនឹងយាត្រាដូចម្តេចបាន ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គលត្រូវកាត់ នូវកូនកំព្រាផង ព្រ័ត្រផង សេចក្តីប្រាថ្នា និងលោភៈដ៏ លាមកផង ហើយដកតណ្ហាឲ្យរលើងទាំងឫស ត្រូវ យាត្រាតាមលម្ហាននេះឯង ។