ឯណិជង្ឃសូត្រទី ១០
ក្បាលទី 19 · ទំព័រ 173
ទេវតាទូលសួរថា ខ្ញុំព្រះអង្គទាំងឡាយ បាន ចូលទៅសួរបុគ្គល ដែលមានស្មងដូចជាទ្រាយ មាន កាយស្គម មានព្យាយាម មានអាហារតិច មិនលោភ លន់ ហើយក៏មិនអាឡោះអាល័យ ក្នុងកាមទាំងឡាយត្រ ាច់ទៅតាមឯង ដូចជាសត្វសីហៈ ឬដំរីដ៏ប្រសើរ សួរថា បុគ្គលនោះ រួចចាកទុក្ខ តើដោយប្រការដូចម្តេច ។ កាមគុណទាំង ៥ មានចិត្តជាគម្រប់ ៦ អ្នក ប្រាជបានប្រកាសហើយ ក្នុងលោក បុគ្គលកម្ចាត់ សេចក្តីប្រាថ្នា ក្នុងនាមរូបនោះបានហើយ យ៉ាងនេះ ទើបរួចចាកទុក្ខ ។ ឧទ្ទានក្នុងសត្តិវគ្គនោះ គឺ សត្តិសូត្រ ១ ផុសតិសូត្រ ១ ជដាសូត្រ ១ មនោនិវារណសូត្រ ១ អរហន្តសូត្រ ១ បជ្ជោតសូត្រ ១ សរសូត្រ ១ មហទ្ធនសូត្រ ១ ជា គម្រប់ ៩ និងចតុច្ចក្កសូត្រ ១ ជាគម្រប់ ១០ នឹង ឯណិជង្ឃសូត្រ ១ ។