អដ្ឋកថា ឯណិជង្ឃសូត្រទី ១០

ក្បាលទី 19 · ទំព័រ 175

គប្បីជ្រាបវិនិច្ឆ័យក្នុងឯណិជង្ឃសូត្រទី ១០ តទៅ បទថា ឯណិជង្ឃំ ប្រែថា មានស្មងរៀវ ដូចជាស្មងនៃសត្វទ្រាយ ។ បទថា កីសំ បានដល់ មានកាយស្គម មិនធាត់ ម្យ៉ាងទៀត អធិប្បាយថា មានស្បែក មិនជ្រីវជ្រួញ គឺមានកាយស្អាត ដោយមិនចាំបាច់អប់ដោយក្លិនផ្កា និងគ្រឿង លាបទាំងឡាយ ។ បទថា វីរំ ប្រែថា មានសេចក្តីព្យាយាម ។ បទថា អប្បាហារំ បានដល់ មានអាហារតិច ព្រោះភាពជាអ្នកស្គាល់ ប្រមាណក្នុងការបរិភោគអាហារ ។ ម្យ៉ាងទៀត ឈ្មោះថា មានអាហារតិច ព្រោះមិនបរិភោគក្នុងវេលាវិកាល ។ បទថា អលោលុបំ ប្រែថា មិនលោភ លន់ បានដល់ ទ្រង់ប្រាសចាកសេចក្តីចង់បានក្នុងបច្ច័យ ៤ ។ ម្យ៉ាងវិញទៀត ការមិនលោភលន់នេះ គឺមិនមានរសតណ្ហា ។ បទថា សីហំវេកចរំ នាគំ បានដល់ ត្រាច់ទៅម្នាក់ឯង ដូចស្តេចសីហៈ និងស្តេចដំរីដ៏ប្រសើរ ។ ព្រោះថា បុគ្គលអ្នកនៅជាពួក រមែងជាអ្នកប្រមាទ ត្រាច់ទៅតែម្នាក់ឯង រមែងជា អ្នកមិនប្រមាទ ព្រោះហេតុនោះ ការមិនមានសេចក្តីប្រមាទ ទើបលោកកាន់ យកថា អ្នកត្រាច់ទៅតែម្នាក់ឯងនុ៎ះឯង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់តបថា បញ្ច កាមគុណា លោកេ មនោឆដ្ឋា បវេទិតា ឯត្ថ ឆន្ទំ វិរាជិត្វា ឯវំ ទុក្ខា បមុច្ចតិ ។ កាមគុណទាំង ៥ មានចិត្តជាគម្រប់ ៦ អ្នកប្រាជបានប្រកាស ហើយ ក្នុងលោក បុគ្គលកម្ចាត់សេចក្តីប្រាថ្នាក្នុងនាមរូបនោះ បានហើយ យ៉ាងនេះ ទើបរួចចាកទុក្ខ ។ បទថា បវេទិតា ប្រែថា បានប្រកាសហើយ គឺប្រាប់ហើយ ។ បទថា ឯត្ថ ប្រែថា ក្នុងនាមរូបនេះ ។ ពិតហើយ រូប លោកកាន់យកដោយអំណាច នៃកាមគុណ ៥ ចំណែកនាម លោកកាន់យកចិត្ត ។ បណ្ឌិតគួរកាន់យក នាម និងរូបទាំងពីរ ដោយមិនបែកអំពីគ្នា ហើយគប្បីប្រកបភូមិក្នុងនាម និង រូបនេះ ដោយអំណាចនៃធម៌