សព្ភិសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងហើយ មានពួកសតុល្លប្បកាយិកាទេវតាជាច្រើន មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺរុងរឿង ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរ ក្នុងទីដ៏សមគួរ ។ លុះទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរហើយ ទើបពោល គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា បុគ្គល គួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលដោយពួកសប្បុរស ព្រោះដឹង ច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស រមែងបានជា បុគ្គលប្រសើរ មិនអាក្រក់ឡើយ ។ លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា បុគ្គល គួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលនឹងពួកសប្បុរស បុគ្គលបាន ប្រាជ្ញា ព្រោះដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស មិនមែនបានអំពីទីដទៃឡើយ ។ លំដាប់នោះឯង ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុង សម្នាក់នៃព្រះមានព្រះភាគថា បុគ្គល គួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គល បានដឹងនូវព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែង មិនសោកសៅ ក្នុងកណ្តាលពួកជន អ្នកសោកសៅ ឡើយ ។ លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុង សម្នាក់នៃព្រះមានព្រះភាគថា បុគ្គល គួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គល បានដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស រមែង រុងរឿងក្នុងកណ្តាលនៃ