អដ្ឋកថា សព្ភិសូត្រទី ១
ក្បាលទី 19 · ទំព័រ 180
គប្បីជ្រាបវិនិច្ឆ័យក្នុងសព្ភិសូត្រទី ១ នៃសតុល្លប្បកាយិកវគ្គទី ៤ តទៅ បទថា សតុល្លប្បកាយិកា មានវិគ្គហៈថា ទេវតាទាំងឡាយ ដែលឈ្មោះថា សតុល្លប្បកាយិកា ព្រោះលើកសរសើរដោយអំណាចនៃ ការសមាទានធម៌របស់សប្បុរស ហើយកើតក្នុងស្ថានសួគ៌ ។ ក្នុងសេចក្តី នោះ មានរឿងដូចតទៅនេះ រឿងឈ្មួញសំពៅ ៧០០ នាក់ បានឮថា ជនជាច្រើននាំគ្នាធ្វើជំនួញតាមសមុទ្រ ជិះនាវាលយលើ សមុទ្រ ។ កាលសំពៅនៃជនទាំងនោះទៅដោយរហ័ស ដូចជាកូនសរ ដែល បុគ្គលបាញ់ទៅហើយ ក្នុងថ្ងៃទី ៧ ទើបមានបាតុភូតអាក្រក់ដ៏ធំ ក្នុងកណ្តាល មហាសមុទ្រ គឺរលកធំតាំងឡើងហើយ ក៏ធ្វើទូកឲ្យពេញទៅដោយទឹក ។ កាលទូកកំពុងលិចចុះ មហាជននឹកដល់ឈ្មោះទេវតារៀងៗ ខ្លួន ហើយធ្វើ កិច្ចមានការអង្វរករជាដើម ទួញយំហើយ ។