រឿងឈ្ម្គញសំពៅ ៧០០ នាក់
ក្នុងកណ្តាលនៃជនទាំងនោះ មានបុរសម្នាក់នឹកថា អញជួបភ័យ អាក្រក់បែបនេះ ទើបរពឫកដល់ធម៌របស់ខ្លួន ឃើញនូវសរណៈទាំងឡាយ និងសីលទាំងឡាយបរិសុទ្ធហើយ ទើបអង្គុយតាំងពត់ភ្នែន ដូចព្រះយោគី ។ ទើបពួកជនទាំងឡាយ សួរបុរសនោះដល់ហេតុដែលមិនតក់ស្លុតនោះ ។ ទើបបុរសជាបណ្ឌិតនោះ ពោលថា នែអ្នកដ៏ចម្រើនទាំងឡាយ មែនហើយ ខ្ញុំមិនខ្លាចភ័យ មានសភាពបែបនេះ ព្រោះខ្ញុំប្រគេនទេយ្យទានដល់ភិក្ខុសង្ឃ ក្នុងថ្ងៃឡើងទូក ខ្ញុំបានទទួលសរណៈ និងសីលទាំងឡាយ ដោយហេតុនោះ ទើបខ្ញុំមិនខ្លាច ដូច្នេះ ។ ទើបជនទាំងនោះ ពោលថា បពិត្រអ្នកជាម្ចាស់ សរណៈ និងសីលទាំងនេះ សមគួរដល់ពួកជនដទៃខ្លះឬទេ ។ បណ្ឌិតនោះ ឆ្លើយតបថា បាទ ធម៌ទាំងនេះ រមែងសមគួរដល់ពួកអ្នកដែរ ។ ទើបជន ទាំងនោះពោលថា បើដូច្នោះ សូមអ្នកជាបណ្ឌិតឲ្យដល់ពួកយើងខ្លះ ។ ទើបជនជាបណ្ឌិតនោះ ចាត់ពួកមនុស្សទាំងនោះ ធ្វើឲ្យជាពួក មួយ ពួក មួយរយនាក់ រួមជា ៧ ពួក ។ បន្ទាប់អំពីនោះ ក៏ឲ្យសីល ៥ ។ ក្នុង បណ្តាជន ៧ ពួកនោះ ជនមួយរយនាក់ដំបូង តាំងនៅក្នុងទឹកប្រមាណត្រឹម កជើង ទើបបានទទួលសីល ។ ពួកទី ២ តាំងនៅក្នុងទឹកប្រមាណត្រឹមជង្គង់ … ពួកទី ៣ តាំងនៅក្នុងទឹកមានប្រមាណត្រឹមចង្កេះ … ពួកទី ៤ តាំងនៅក្នុង ទឹកមានប្រមាណត្រឹមផ្ចិត … ជនពួកទី ៥ តាំងនៅក្នុងទឹកមានប្រមាណ ត្រឹមដោះ … ពួកទី ៦ តាំងនៅក្នុងទឹកមានប្រមាណត្រឹមក … ពួកទី ៧ ទឹក សមុទ្រកំពុងហូរចូលមាត់ ទើបបានទទួលសីល ៥ ហើយ ។