រឿងអធិមុត្តកសាមណេរ

ក្បាលទី 19 · ទំព័រ 184

បានឮថា សាមណេរនោះ ជាក្មួយរបស់ព្រះសង្កិច្ចត្ថេរនោះ ។ ក្នុងគ្រា នោះ ព្រះថេរៈពោលនឹងសាមណេរថា នែសាមណេរ លោកធំហើយ លោក ចូរទៅសួរអាយុរបស់លោក ហើយចូរមក ខ្ញុំនឹងឲ្យឧបសម្បទា ដូច្នេះ សាមណេរទទួលថា សាធុ ថ្វាយបង្គំព្រះថេរៈហើយ កាន់យកបាត្រ និងចីវរ ទៅផ្ទះប្អូនស្រី ដែលតាំងនៅជិតព្រៃជាទីអាស្រ័យនៅរបស់ពួកចោរ ហើយក៏ ត្រាច់ទៅដើម្បីបិណ្ឌបាត ។ ប្អូនស្រី ឃើញលោកហើយ ថ្វាយបង្គំ រួចទើប និមន្តឲ្យអង្គុយក្នុងផ្ទះ ប្រគេនភត្តាហារហើយ ។ សាមណេរធ្វើភត្តកិច្ចស្រេច ហើយ ទើបសួរអាយុរបស់ខ្លួន ។ នាងឆ្លើយថា ខ្ញុំព្រះករុណាមិនដឹងទេ ម៉ែ ទើបដឹង ។ សាមណេរពោលថា ចូរនាងនៅក្នុងទីនេះ អាត្មានឹងទៅផ្ទះញោម ស្រី ហើយក៏ដើរឆ្លងកាត់ព្រៃជ្រៅ ។ ចោរឃើញសាមណេរអំពីចម្ងាយ ទើប ឲ្យសញ្ញាដល់ពួកចោរ ។ ពួកចោរឲ្យសញ្ញាដោយពាក្យថា បានឮថា សាមណេរមួយអង្គឆ្លងកាត់ព្រៃ ពួកឯងចូរទៅនាំសាមណេរនោះមក ដូច្នេះ ។ ចោរពួកខ្លះពោលថា យើងនឹងសម្លាប់ ពួកខ្លះពោលថា យើងនឹងដោះលែង ។ សូម្បីសាមណេរក៏គិតថា អាត្មាអញនៅជាសេក្ខៈ មានកិច្ចដែលគួរធ្វើដល់ខ្លួន អាត្មាអញប្រឹក្សានឹងពួកចោរទាំងនេះហើយ នឹងធ្វើភាពសួស្តីជាប្រមាណ ទើប ហៅមេចោរមក ពោលថា នែអ្នកដ៏មានអាយុ អាត្មានឹងធ្វើសេចក្តីឧបមាដល់ អ្នក ដូច្នេះហើយ បានពោលគាថាទាំងនេះថា ក្នុងអតីតកាលដ៏យូរអង្វែង ពួកឈើក្នុងព្រៃធំ ខ្លាដំបងមួយក្បាល ត្រាច់ស្វែងរកចំណី តាមផ្លូវកោង ក្នុងកាលនោះ វាបានសម្លាប់ចម្បកៈ ហើយ ម្រឹគ និងបក្សីទាំងឡាយ ឃើញចម្បកៈស្លាប់ហើយ តក់ស្លុតភ័យ ខ្លាច នាំគ្នាគេចចៀសចេញទៅក្នុងវេលារាត្រី ទើបមិនកើតជាប្រយោជន៍ដល់ វា យ៉ាងណា អ្នកសម្លាប់សមណៈ ឈ្មោះអធិមុត្តកៈ មិនមានកិលេសជា គ្រ