មច្ឆរិសូត្រទី ២
សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពនរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង កាលរាត្រីបឋមយាម កន្លងហើយ មានពួកសតុល្លប្បកាយិកាទេវតាជាច្រើន មានរស្មីរុងរឿង ញ៉ាំង វត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ ។ លុះទេវាតាមួយអង្គ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោល គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ព្រោះសេចក្តីកំណាញ់ និងសេចក្តីប្រមាទ បានជានរជន ឲ្យទានមិនកើតយ៉ាងនេះ ទាន កាលបើបុគ្គលដឹងច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យ គួរតែឲ្យ ។ លំដាប់នោះ ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយ នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា មនុស្សកំណាញ់ ភ័យចំពោះហេតុណា ហើយមិនឲ្យទាន ហេតុនោះឯង ជាភ័យរបស់អ្នកមិនឲ្យ បុគ្គល កំណាញ់ខ្លាចចំពោះហេតុណា ព្រោះសេចក្តីឃ្លាន និង ស្រេក ហេតុនោះឯង តែងពាល់ត្រូវបុគ្គលពាល ក្នុង លោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ សាធុជន គួរតែកម្ចាត់បង់ នូវសេចក្តីកំណាញ់ ជាអ្នកគ្របសង្កត់ នូវមន្ទិល ហើយត្រូវឲ្យទាន ( ព្រោះថា ) បុណ្យទាំង- ឡាយ ជាទីពឹងរបស់ពួកសត្វ ក្នុងលោកខាងមុខ ។ លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថា ទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ពួកជនណា កាលទ្រព្យមានតិច ក៏នៅតែឲ្យទានបាន ដូចជាអ្នកដើរផ្លូវឆ្ងាយ ( ចែកស្បៀងដែលមានតិចតួច ដល់គ្នាបាន ) កាលបើគេស្លាប់រាល់គ្នា ជននោះឈ្មោះ ថា មិនស្លាប់ ធម៌នេះ ជាធម៌របស់បុរាណាចារ្យ ជន ពួកខ្លះ កាលទ្រព្យមានតិចក៏នៅតែឲ្យទានបាន ជន ពួកខ្លះ សូម្បីសម្បូណ៌ទ្រព្យច្រើន ក៏ឲ្យទានមិនកើត ទក្ខិណាទាន ដែលគេបែងអំពីទ្រព្យតិចហ