អដ្ឋកថា មច្ឆរិសូត្រទី ២

ក្បាលទី 19 · ទំព័រ 193

គប្បីជ្រាបវិនិច្ឆ័យក្នុងមច្ឆរិសូត្រទី ២ តទៅ បទថា មច្ឆេរា ច បមាទា ច ប្រែថា ព្រោះសេចក្តីកំណាញ់ និងសេចក្តីប្រមាទ បានដល់ ព្រោះសេចក្តីកំណាញ់ ដែលមានការបិទបាំងនូវសម្បត្តិរបស់ខ្លួនជាលក្ខណៈ និងព្រោះសេចក្តីប្រមាទ ដែលមានការនៅប្រាសចាកសតិជាលក្ខណៈ ពិត ហើយ អ្នកខ្លះ គិតថា កាលអញឲ្យវត្ថុនេះ វត្ថុនេះ ក៏នឹងអស់ទៅ វត្ថុរបស់ អញ ឬវត្ថុដែលជារបស់មាននៅក្នុងផ្ទះក៏នឹងមិនមាន ដូច្នេះ ឈ្មោះថា មិន ឲ្យទាន ព្រោះសេចក្តីកំណាញ់ ។ អ្នកខ្លះ សូម្បីត្រឹមតែញ៉ាំងចិត្តឲ្យកើតឡើង ថា អញគួរឲ្យទាន ដូច្នេះ ក៏មិនមាន ព្រោះភាវៈនៃខ្លួនជាអ្នកខ្វល់ខ្វាយ ក្នុងការលេងជាដើម នេះឈ្មោះថា មិនឲ្យទានព្រោះសេចក្តីប្រមាទ ។ បទថា ឯវំ ទានំ ន ទីយតិ ប្រែថា បានជានរជនឲ្យទានមិនកើតយ៉ាង នេះ អធិប្បាយថា ធម្មតាទាននេះ ដែលជាហេតុនាំមកនូវយស នាំមកនូវសិរី នាំមកនូវសម្បត្តិបែបនេះ នរជនក៏នៅតែឲ្យទានមិនកើត ព្រោះហេតុនោះ ទើបលោកពោលដល់ហេតុនៃការមិនឲ្យ ព្រោះសេចក្តីកំណាញ់ជាដើម ។ បទថា បុញ្ញំ អាកង្ខមានេន ប្រែថា ជាអ្នកប្រាថ្នានូវបុណ្យ គឺប្រាថ្នានូវបុណ្យ ប្រកបដោយចេតនា មានបុព្វចេតនាជាដើម ។ ក្នុងបទថា ទេយ្យំ ហោតិ វិជានតា ប្រែថា កាលដឹងច្បាស់ ទើបឲ្យទាននោះ ទេវតាពោលថា បុគ្គល ដឹងច្បាស់ថា ផលរបស់ទានមាន ដូច្នេះ ទើបឲ្យទាន ។ លំដាប់នោះ ទេវតាដទៃទៀត បានពោលគាថាទាំងឡាយ ក្នុងសម្នាក់ នៃព្រះដ៏មានព្រះភាគថា មនុស្សកំណាញ់ ភ័យចំពោះហេតុណា ហើយមិនឲ្យទាន ហេតុនោះ ឯង ជាភ័យរបស់អ្នកមិនឲ្យ បុគ្គលកំណាញ់ ខ្លាចចំពោះហេតុណា ព្រោះ សេចក្តីឃ្លាន និងស្រេក ហេតុនោះឯង តែងពាល់ត្រូវបុគ្គលពាល ក្នុង លោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ ស