សាធុសូត្រទី ៣
លំដាប់នោះឯង កាលរាត្រីបឋមយាម កន្លងទៅហើយ ពួកស តុល្លប្បកាយិកាទេវតាជាច្រើន មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ ។ ទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរ បន្លឺនូវឧទាននេះ ក្នុង សម្នាក់នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គអ្នកនិទុ៌ក្ខ ទានជាការប្រពៃណាស់ បុគ្គល ឲ្យទានមិនបាន យ៉ាងនេះ ព្រោះសេចក្តីកំណាញ់ផង ព្រោះសេចក្តីប្រហែសផង ទាន កាលបើបុគ្គលដឹង ច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យ គួរតែឲ្យ ។ លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺនូវឧទាននេះ ក្នុង សម្នាក់នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គអ្នកនិទុ៌ក្ខ ទានជាការប្រពៃណាស់ កាល ដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ ជន ពួកខ្លះ សូម្បីមានទ្រព្យបន្តិចបន្តួច ក៏ឲ្យបាន ជនពួក ខ្លះ មានទ្រព្យច្រើន តែឲ្យមិនកើត ទក្ខិណាទាន ដែលគេចែករំលែកអំពីទ្រព្យតិច ហើយឲ្យ មានផល ស្មើគ្នានឹង ទានដទៃរាប់ពាន់ ។ លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសម្នាក់ នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គអ្នកនិទុ៌ក្ខ ទានជាការប្រពៃណាស់ កាល ដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ មួយ ទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ពួកអ្នកប្រាជ ពោលថា ទាន និងចម្បាំង មានកម្លាំងស្មើគ្នា ពួកស ប្បុរស សូម្បីមានគ្នាតិច រមែងឈ្នះពួកអសប្បុរស ដែលមានគ្នាច្រើនបាន កាលបើបុគ្គលណាជឿ ( កម្ម ផល ) ហើយឲ្យទាន សូម្បីបន្តិចបន្តួច បុគ្គលនោះ រមែងបានសេចក្តីសុខក្នុងលោកខាងមុខ ព្រោះតែទាន នោះឯង ។