អដ្ឋកថា សាធុសូត្រទី ៣

ក្បាលទី 19 · ទំព័រ 206

គប្បីជ្រាបវិនិច្ឆ័យក្នុងសាធុសូត្រទី ៣ តទៅ បទថា ឧទានំ ឧទានេសិ កែជា ឧទាហារំ ឧទាហរិ បានដល់ បន្លឺវាចា លើកឧទាហរណ៍ មកអាង ។ ដូចបុគ្គលមិនអាចដើម្បីនឹងកាន់យកប្រមាណនៃប្រេងដែលតិច បាន ព្រោះជ្រាបទៅ លោកហៅប្រេងនោះថា ជាចំណែកដែលសេសសល់ បុគ្គលណា រមែងមិនអាចដើម្បីកាន់យកជំនន់ទឹកដែលមានទឹកច្រើន ព្រោះ ជន់ហូរទៅ លោកហៅទឹកនោះថា ឱឃៈ យ៉ាងណា ហបឫទ័យណា រមែង មិនអាចដើម្បីទាញនូវពាក្យដែលកើតអំពីបីតិបាន ព្រោះជាពាក្យដ៏មានកម្លាំង ខ្លាំងក្រៃលែង អត់ទ្រាំនៅខាងក្នុងមិនបាន រមែងសម្តែងចេញមកខាងក្រៅ ទើបលោកហៅពាក្យនោះថា ឧទាន ដូច្នោះដូចគ្នា ទេវតាបន្លឺនូវឧទានកាន់ យកពាក្យដែលកើតអំពីបីតិមានសភាពបែបនេះ ។ ក្នុងលំដាប់នោះឯង ទេវតាដទៃទៀត បានបន្លឺឧទានក្នុង សម្នាក់ព្រះមានព្រះភាគថា បពិត្រព្រះអង្គអ្នកនិទុ៌ក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យ មានតិច នៅតែឲ្យបាន ជាការប្រពៃ មួយទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ពួកអ្នកប្រាជ ពោលថា ទាន និងចម្បាំង មានកម្លាំងស្មើគ្នា ពួកស ប្បុរស សូម្បីមានគ្នាតិច រមែងឈ្នះពួកអសប្បុរសដែលមានគ្នាច្រើនបាន កាលបើបុគ្គលណាជឿ ( កម្មផល ) ហើយឲ្យទានសូម្បីបន្តិចបន្តួច បុគ្គល នោះ រមែងបានសេចក្តីសុខក្នុងលោកខាងមុខ ព្រោះតែទាននោះឯង ។ បទថា សទ្ធាយបិ សាហុ ទានំ ប្រែថា ការឲ្យដោយសទ្ធា ជាការ ប្រពៃ បានដល់ ទានដែលបុគ្គលសូម្បីជឿនូវកម្ម និងផលនៃកម្ម ហើយឲ្យ ជាការញ៉ាំងប្រយោជន៍ឲ្យសម្រេចបាន គឺជាកម្មដ៏ចម្រើន ដែលខ្លួនបាន ។ បទថា អាហុ កែជា កថេន្តិ ប្រែថា រមែងពោល ។ សួរថា ព្រោះហេតុអ្វី ទាន និងចម្បាំង ទាំងពីរនោះ ទើបឈ្មោះថា ស្មើគ្នា ឆ្លើយថា ព្រោះថា បុគ្គល អ្នកភ័យខ្លាចបាត់បង