អដ្ឋកថា នសន្តិសូត្រទី ៤

ក្បាលទី 19 · ទំព័រ 215

គប្បីជ្រាបវិនិច្ឆ័យក្នុងនសន្តិសូត្រទី ៤ ដូច្នេះតទៅ បទថា កមនីយានិ ប្រែថា អារម្មណ៍ជាទីតាំងនៃសេចក្តីប្រាថ្នា បានដល់ អារម្មណ៍ ដែលគួរប្រាថ្នាមានរូបជាដើម ។ បទថា អបុនាគមនំ អនាគន្តា បុរិសោ មច្ចុធេយ្យំ បានដល់ មិនដល់នូវព្រះនិព្វាន ពោល គឺទីជាទីមិនត្រឡប់មកវិញ ទៀត អំពីអន្ទាក់នៃមច្ចុ ពោល គឺវដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ពិត ហើយ បុគ្គលអ្នកសម្រេចព្រះនិព្វានហើយ រមែងមិនត្រឡប់មកទៀត ដូច្នោះ ទើបលោកហៅព្រះនិព្វាននោះថា អបុនាគមន ប្រែថា ទីជាទីមិនត្រឡប់មកវិញ ទៀត អធិប្បាយថា បុគ្គលអ្នកជាប់ជំពាក់ហើយ អ្នកប្រមាទហើយក្នុង កាមទាំងឡាយ ឈ្មោះថា រមែងមិនមកហើយ គឺមិនអាចសម្រេចព្រះនិព្វាន នោះ ព្រោះហេតុនោះ ទើបលោកពោលយ៉ាងនេះ ។ បទថា ឆន្ទជំ ប្រែថា កើតអំពីឆន្ទៈ អធិប្បាយថា កើតអំពីតណ្ហាឆន្ទៈ ។ បទថា អឃំ ប្រែថា ទុក្ខ គឺបញ្ចក្ខន្ធ បទទី ២ ( ទុក្ខ ) ជាវេវចនៈរបស់បញ្ចក្ខន្ធនោះឯង ។ បទថា ឆន្ទវិនយា អឃវិនយោ ប្រែថា ព្រោះកម្ចាត់ឆន្ទៈបាន ទើបកម្ចាត់បញ្ចក្ខន្ធបាន អធិប្បាយថា ព្រោះកម្ចាត់តណ្ហាបាន ទើបកម្ចាត់បង់បញ្ចក្ខន្ធបាន ។ បទថា អឃវិនយា ទុក្ខវិនយោ ប្រែថា ព្រោះកម្ចាត់បញ្ចក្ខន្ធបាន ទើបកម្ចាត់ទុក្ខ បាន អធិប្បាយថា ព្រោះកម្ចាត់បង់បញ្ចក្ខន្ធបាន វដ្តទុក្ខ ឈ្មោះថា ខ្លួនកម្ចាត់ បង់បានហើយដូចគ្នា ។ បទថា ចិត្រានិ ប្រែថា អារម្មណ៍ដ៏វិចិត្រទាំងឡាយ ។ បទថា សង្កប្បរាគោ ប្រែថា តម្រេកដែលប្រកបព្រម ដោយសេចក្តីត្រិះរិះ ក្នុងទីនេះ លោកបដិសេធវត្ថុទាំងឡាយ ( វត្ថុកាម ) ហើយពោលថា