ឧជ្ឈានសញ្ញិសូត្រទី ៥

ក្បាលទី 19 · ទំព័រ 219

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងទៅហើយ ពួកទេវតាច្រើនអង្គ ជាអ្នកមានសេចក្តីសម្គាល់ក្នុងការពោល ទោស មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅនាអាកាស ។ ទេវតាមួយអង្គ ឋិតនៅនាអាកាសហើយ ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា បុគ្គលណា ប្រកាសនូវខ្លួន ដែលមានប្រការដទៃ ប្រកាសដោយប្រការដទៃ ការបរិភោគរបស់បុគ្គល នោះ ឈ្មោះថា បរិភោគដោយការលួចលាក់ ដូចជា ព្រានសត្វស្លាប បញ្ឆោតបាញ់សត្វ យកសាច់មក បរិភោគ ព្រោះថា បុគ្គលធ្វើអំពើណា ត្រូវនិយាយ ចំពោះអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយ ចំពោះអំពើនោះទេ ព្រោះពួកអ្នកប្រាជ តែងកំណត់ដឹង ពួកបុគ្គលដែលបានតែខាងនិយាយ តែមិនធ្វើ ។ ព្រះមានព្រះភាគត្រាស់ថា បដិបទានេះឯង ជាបដិបទាដ៏មាំ ពួកអ្នកប្រាជមានឈាន រមែងរួចចាក ចំណងមារ ដោយបដិបទាណា បុគ្គលមិនអាចប្រតិបត្តិ បដិបទានេះ ដោយគ្រាន់តែចេះនិយាយ ឬគ្រាន់តែស្តាប់ ដោយចំណែកមួយទេ ពួកអ្នកប្រាជ ដឹងច្បាស់នូវ ហេតុក្នុងលោក បានដឹងនូវចតុសច្ចធម៌ ជាអ្នករម្លត់ កិលេស បានឆ្លងនូវតណ្ហា ដែលផ្សាយទៅក្នុងលោក រមែងមិននិយាយអួតទេ ។ គ្រានោះឯង ទេវតាទាំងឡាយនោះ ប្រតិស្ឋានលើប្រឹថពី ហើយក្រាបសីរ្សៈទៀបព្រះបាទនៃព្រះមានព្រះភាគ ទូលព្រះមានព្រះភាគដូច្នេះ ថា បពិត្រព្រះអង្គដ៏ចម្រើន ទោសដែលប្រព្រឹត្តកន្លងគ្របសង្កត់ហើយ នូវខ្ញុំ ព្រះអង្គទាំងឡាយ តាមដោយខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកល្ងង់ខ្លៅ ជាអ្នក វង្វេង ជាអ្នកមិនឈ្លាស ខ្ញុំព្រះអង្គទាំងឡាយណា បានមើលងាយព