អដ្ឋកថា សទ្ធាសូត្រទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងសទ្ធាសូត្រទី ៦ តទៅ បទថា សទ្ធា ទុតិយា បុរិសស្ស ហោតិ ប្រែថា សទ្ធាជាទីពីរ របស់បុរស គឺបានដល់ កាលបុរសទៅកាន់ទេវលោក និងព្រះនិព្វាន សទ្ធារមែងជាទីពីរ គឺរមែងញ៉ាំង កិច្ចរបស់សម្លាញ់ឲ្យសម្រេច ។ បទថា នោ ចេ អស្សទ្ធិយំ អវតិដ្ឋតិ កែ ជា យទិ អស្សទ្ធិយំ ន តិដ្ឋតិ ប្រែថា បើបុគ្គលមិនឋិតនៅក្នុងភាពជាអ្នក មិនមានសទ្ធាទេ ។ បទថា យសោ ប្រែថា យស បានដល់ បរិវារ ។ បទថា កិត្តិ ប្រែថា កិត្តិសព្ទ បានដល់ ការលើកសរសើរ ។ បទថា តត្វស្ស ហោតិ ប្រែថា តែងមានដល់បុគ្គលនោះឯង គឺថា បន្ទាប់អំពីនោះ តែងមាន ដល់គេ ។ បទថា នានុបតន្តិ សង្គា ប្រែថា សង្គធម៌ទាំងឡាយ មិនធ្លាក់ សង្កត់ គឺបានដល់កិលេសជាគ្រឿងជាប់ជំពាក់ ៥ យ៉ាង មានរាគៈជាគ្រឿង ជាប់ជំពាក់ជាដើម រមែងមិនចូលដល់ ។ ព្រះមានព្រះភាគត្រាស់ថា ពួកជនពាល ឥតប្រាជ្ញា តែង ប្រកបរឿយៗ នូវសេចក្តីប្រមាទ អ្នកប្រាជ រមែងរក្សានូវសេចក្តីមិនប្រមាទ ដូចជាគេរក្សាទុកនូវទ្រព្យដ៏ប្រសើរ បុគ្គលកុំគប្បីប្រកបរឿយៗ នូវសេចក្តី ប្រមាទ កុំប្រកបរឿយៗ នូវការមូលមិត្រដោយតម្រេកក្នុងកាមឡើយ ដ្បិត បុគ្គលអ្នកមិនប្រមាទ អ្នកមានឈាន រមែងដល់នូវសេចក្តីសុខដ៏ឧត្តម ។ បទថា បមាទមនុយុញ្ជន្តិ ប្រែថា តែងប្រកបរឿយៗ នូវសេចក្តី ប្រមាទ អធិប្បាយថា ជនទាំងឡាយណា រមែងធ្វើ គឺរមែងឲ្យសេចក្តីប្រមាទ កើតឡើង ជនទាំងឡាយនោះ ឈ្មោះថា តែងប្រកបរឿយៗ នូវសេចក្តី