វចនត្ថ្វរបស់ នាគ សព្ទ
បង្គោល គឺថា កាត់រាគៈ ទោសៈ និងមោហៈ ដូចជាបង្គោលចេញហើយ ។ បទថា បលីឃំ ប្រែថា រនុកទ្វារ បានដល់ រាគៈ ទោសៈ និងមោហៈនោះឯង ដូចជារនុកទ្វារ ។ បទថា ឥន្ទខីលំ ប្រែថា សសរគោល បានដល់ រាគៈ ទោសៈ និងមោហៈនោះឯង ដូចជាសសរគោល ។ បទថា ឱហច្ចមនេជា ប្រែ ថា មិនមានតណ្ហាជាគ្រឿងញាប់ញ័រ អធិប្បាយថា ភិក្ខុទាំងនេះ មិនមាន ការញាប់ញ័រ ពោល គឺតណ្ហា ជាអ្នកទាញឡើងហើយ ដកឡើងហើយ នូវ តណ្ហា ដូចជាសសរគោល ។ បទថា តេ ចរន្តិ ប្រែថា ភិក្ខុទាំងនោះ តែង ត្រាច់ទៅ អធិប្បាយថា តែងត្រាច់ទៅកាន់ចារិក ដែលគេបៀតបៀនមិនបាន ក្នុងទិសទាំង ៤ ។ បទថា សុទ្ធា ប្រែថា ជាអ្នកបរិសុទ្ធស្អាត បានដល់ ជា អ្នកមិនមានឧបក្កិលេស ។ បទថា វិមលា ប្រែថា ប្រាសចាកមន្ទិល គឺមិន មានមន្ទិល ។ ពាក្យថា ប្រាសចាកមន្ទិលនេះ ជាវេវចនៈរបស់ពាក្យថា ជា អ្នកបរិសុទ្ធស្អាតនោះឯង ។ បទថា ចក្ខុមតា ប្រែថា មានចក្ខុ គឺបានដល់ មានចក្ខុ ៥ ។ បទថា សុទន្តា ប្រែថា មានឥន្ទ្រិយទូន្មានល្អហើយ បានដល់ ទូន្មានហើយតាមចក្ខុខ្លះ តាមសោតៈខ្លះ តាមឃានៈខ្លះ តាមជិវ្ហាខ្លះ តាមកាយ ខ្លះ និងតាមចិត្តខ្លះ ។ បទថា សុសូ នាគា ប្រែថា ជានាគកំលោះ បានដល់ ជានាគក្មេងកំលោះ ។ គប្បីជ្រាបវចនត្ថៈក្នុងពាក្យថា នាគ នោះ ដូច្នេះ ។ ឆន្ទាទីហិ ន គច្ឆន្តីតិ នាគា ជនណា រមែងមិនលម្ហៀង ដោយ អគតិទាំងឡាយ មានឆន្ទៈជាដើម ហេតុនោះ ទើបជននោះ ឈ្មោះថា នាគ ។ តេន តេន មគ្គេន បហីនេ កិលេសេ ន អាគច្ឆន្តីតិ នាគា ជនណា រមែងមិនមកកាន់កិលេសទាំងឡាយ ដែលមគ្គទាំងនោះ លះហើយ ហេតុនោះ ទើបជនទាំងនោះ ឈ្មោះថា នាគ ។ នានប្បការំ អាគុំ ន ករោន្តីតិ នាគា ជនណា រមែងមិនធ្វើ កំហុសមានប្រការផ្សេងៗ ហេតុនោះ ទើបជននោះ