អដ្ឋកថា បឋមបជ្ជុនធីតុសូត្រទី ៩
បឋមបជ្ជុន្នធីតុសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមបជ្ជុន្នធីតុសូត្រទី ៩ ដូច្នេះ បទថា បជ្ជុន្នស្ស ធីតា ប្រែថា ជាធីតានៃបជ្ជុន្នទេវរាជ អធិប្បាយថា ធីតា របស់ស្តេចចាតុម្មហារាជិកា ជាទេវរាជរបស់វស្សវលាហក ( ទេវតាភ្លៀង ) ឈ្មោះថា បជ្ជុន្នៈ ។ បទថា អភិវន្ទេ ប្រែថា សូមថ្វាយបង្គំ អធិប្បាយថា បពិត្រ ព្រះមានព្រះភាគ ខ្ញុំម្ចាស់ថ្វាយបង្គំព្រះយុគលបាទរបស់ព្រះអង្គ ។ បទថា ចក្ខុមតា ប្រែថា អ្នកមានចក្ខុ អធិប្បាយថា ទេពធីតាពោលថា ធម៌ដែល ព្រះតថាគតអ្នកមានចក្ខុ ៥ ត្រាស់ដឹងហើយ ខ្ញុំម្ចាស់បានឮហើយក្នុងសម្នាក់ នៃជនដទៃតែម្យ៉ាងបុណ្ណោះ ។ បទថា សាហំទានិ កាត់បទជា សា អហំ ឥទានិ ប្រែថា ឥឡូវនេះ ខ្ញុំម្ចាស់ ។ បទថា សក្ខិ ជានាមិ ប្រែថា ដឹង ច្បាស់លាស់ គឺថា រមែងដឹងប្រត្យក្ស ដោយអំណាចនៃការចាក់ធ្លុះ ។ បទថា វិគរហន្តា ប្រែថា ប្រព្រឹត្តតិះដៀល គឺបានដល់ តិះដៀលយ៉ាងនេះថា ធម៌ នេះមានបទនៃអក្ខរៈ និងព្យញ្ជនៈដ៏អាក្រក់ ឬថា ធម៌នេះមិនជានិយ្យានិកៈ ។ បទថា រោរុវំ ប្រែថា រោរុវនរក អធិប្បាយថា រោរុវនរក មាន ២ គឺ ធូមរោរុវនរក និង ជាលរោរុវនរក ។ នរក ២ នោះ ធូមរោរុវនរក មាន នៅចំណែកមួយ ពាក្យថា ជាលរោរុវនរកនោះ ជាឈ្មោះរបស់អវីចីមហានរក ។ ព្រោះថា ក្នុងរោរុវនរកនោះ កាលភ្លើងឆេះខ្លាំងឡើងៗ សត្វទាំងឡាយ រមែង ស្រែករោទិរឿយៗ ព្រោះហេតុនោះ ទើបនរកនោះលោកហៅថា រោរុវ ដូច្នេះ ។ បទថា ឃោរំ ប្រែថា ដ៏ក្លា បានដល់ ដ៏ទារុណ ។ បទថា ខន្តិយា ឧប-