កិន្ទទសូត្រទី ២
ក្បាលទី 19 · ទំព័រ 284
ទេវតាក្រាបបង្គំសួរថា បុគ្គលឲ្យអ្វី ឈ្មោះ ថា ឲ្យកម្លាំង ឲ្យអ្វី ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យអ្វី ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យអ្វី ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យរបស់អ្វី ឈ្មោះថា ឲ្យគ្រប់ យ៉ាង សូមព្រះអង្គសម្តែងប្រាប់សេចក្តីនោះ ដល់ខ្ញុំ ព្រះអង្គជាអ្នកសួរ ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គលឲ្យបាយ ឈ្មោះថា ឲ្យកម្លាំង ឲ្យសំពត់ ឈ្មោះថា ឲ្យពណ៌ សម្បុរ ឲ្យយានជំនិះ ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យ ប្រទីប ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យ ទីនៅអាស្រ័យ បុគ្គលនោះ ឈ្មោះថា ឲ្យវត្ថុគ្រប់ យ៉ាង បុគ្គលណា ប្រៀនប្រដៅធម៌ បុគ្គលនោះ ឈ្មោះថា ឲ្យព្រះនិព្វាន ។