អន្នសូត្រទី ៣
ក្បាលទី 19 · ទំព័រ 288
ទ… ជនទាំងពីរពួក គឺទេវតា និងមនុស្ស រមែងប្រាថ្នានូវបាយតែម្យ៉ាង អ្នកណា មិនប្រាថ្នានូវ បាយ អ្នកនោះ ឈ្មោះថា យក្ខដោយពិត ។ ព… ជនទាំងឡាយណា មានចិត្តជ្រះថ្លាឲ្យបាយ នោះដោយសទ្ធា បាយនោះ រមែងចូលទៅរកជន ទាំងនោះវិញ ក្នុងលោកនេះ និងលោកខាងមុខ ព្រោះ ហេតុនោះ សាធុជនគប្បីកម្ចាត់បង់នូវសេចក្តីកំណាញ់ ចេញ គ្របសង្កត់នូវមន្ទិលហើយឲ្យទានចុះ ( ព្រោះថា ) បុណ្យទាំងឡាយ ជាទីពឹងនៃពួកសត្វក្នុង បរលោក ។ ។