អដ្ឋកថា អន្នសូត្រទី ៣

ក្បាលទី 19 · ទំព័រ 289

គប្បីជ្រាបវិនិច្ឆ័យក្នុងអន្នសូត្រទី ៣ ដូច្នេះតទៅ បទថា អភិនន្ទតិ ប្រែថា រមែងប្រាថ្នា ។ បទថា ភជតិ ប្រែថា រមែងចូលទៅរក គឺថា អានិសង្សនោះ រមែងជាប់តាមទៅខាងក្រោយ ដូចអានិសង្សដែលជាប់ តាមចិត្តគហបតី និងភិក្ខុសីវលិត្ថេរជាដើម ។ បទថា តស្មា អធិប្បាយថា ព្រោះការឲ្យអាហារនោះឯង រមែងតាមទៅក្នុងលោកនេះ និងក្នុងលោកខាងមុខ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា បុគ្គលគប្បីនាំសេចក្តី កំណាញ់ចេញ គប្បីគ្របសង្កត់សេចក្តីកំណាញ់ដែលជាមន្ទិល ហើយ ឲ្យទាន ។ ពាក្យដ៏សេស មានសេចក្តីងាយយល់ទាំងអស់ ។