អដ្ឋកថា ឯកមូលសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងឯកមូលសូត្រទី ៤ តទៅ បទថា ឯកមូលំ បានដល់ អវិជ្ជាជាបឫសគល់នៃតណ្ហា ទាំងតណ្ហាក៏ជាឫសគល់នៃ អវិជ្ជា បុន្តែក្នុងទីនេះ លោកបំណងយកតណ្ហា ។ តណ្ហានោះ រមែង ប្រព្រឹត្តទៅ ២ យ៉ាង គឺដោយសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ព្រោះហេតុនោះ ទើបតណ្ហានោះ ឈ្មោះថា មានអន្លង់ពីរ ។ តណ្ហានោះ ឈ្មោះថា មាន មន្ទិលបី មានរាគៈជាដើម ។ មោហៈ ឈ្មោះថា មន្ទិលក្នុងទីនោះ ព្រោះ ជាកំណួចនៃសហជាតរបស់តណ្ហានោះ ។ រាគៈ ទោសៈ មានកាមគុណ ៥ ជាគ្រឿងផ្សាយចេញរបស់តណ្ហានោះ ព្រោះជាកំណួចនៃឧបនិស្ស័យ ( គឺ ទីអាស្រ័យដ៏មាំទាំ ) ។ តណ្ហានោះឯងផ្សាយទៅក្នុងធម៌ទាំងនោះ ព្រោះ ហេតុនោះ ទើបឈ្មោះថា មានគ្រឿងផ្សាយចេញ ៥ ។ តណ្ហានោះឯង ឈ្មោះថាជា សមុទ្រ ព្រោះអត្ថថា មិនចេះពេញ ។ តណ្ហានោះ រមែង កួចទៅក្នុងអាយតនៈ ១២ ទាំងខាងក្នុង និងខាងក្រៅ ព្រោះហេតុនោះ ទើបតណ្ហានោះ ឈ្មោះថា មានកំណួចទឹក ១២ ។ ក៏តណ្ហានោះ លោក ហៅថា បតាល ព្រោះអត្ថថា មិនតាំងមាំ ។ ឥសីឆ្លងហើយ ឆ្លងផុត ហើយ រមែងកន្លងនូវបាតាល្ប តណ្ញា ) នោះ ដែលមានមូលមួយ ។ បេ ។ អដ្ឋកថា ឯកមូលសូត្រទី ៤ ចប់