អនោមិយសូត្រទី ៥
ក្បាលទី 19 · ទំព័រ 292
ទ… អ្នកទាំងឡាយ ចូរមើលនូវព្រះមានព្រះភាគនោះ ព្រះអង្គ មានព្រះនាមបរិបូណ៌ ព្រោះទ្រង់ប្រកបដោយគុណទាំងពួង ព្រះអង្គឃើញនូវ ប្រយោជន៍ដ៏ល្អិតល្អ ជាអ្នកឲ្យនូវបញ្ញា ព្រះអង្គមិនជាប់នៅក្នុងអាល័យ គឺ កាម ព្រះអង្គត្រាស់ដឹងសព្វ ព្រះអង្គមានប្រាជ្ញាល្អ ព្រះអង្គស្តេចទៅក្នុង ផ្លូវដ៏ប្រសើរ គឺអរិយមគ្គ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ។