អច្ចរាសូត្រទី ៦

ក្បាលទី 19 · ទំព័រ 294

សមណទេវបុត្ត ពោលថា ព្រៃឈ្មោះ មោហនៈនោះ ជាព្រៃគឹកកងដោយពួកនៃស្រីអប្សរ ជាទី សេពគប់នៃពួកបិសាច ធ្វើដូចម្តេចនឹងយាត្រា ( ចេញ អំពីព្រៃនេះ ) ទៅបាន ។ ព… ផ្លូវ គឺអដ្ឋង្គិកមគ្គនោះ ឈ្មោះថា ជាផ្លូវ ត្រង់ ទិស គឺព្រះនិព្វាននោះ ឈ្មោះថាជាទិសគ្មានភ័យ រថ គឺអដ្ឋង្គិកមគ្គ ឈ្មោះថា ជារថមិនឮសូរ ប្រកបដោយ កង់ គឺធម៌ បានដល់ សេចក្តីព្យាយាមដោយ កាយ និងចិត្ត ហិរិ និងឱត្តប្បៈ ជាទ្រពងនៃរថនោះ សតិជាព្រ័ត្រ ជ្រាមនៃរថនោះ តថាគតពោលថា ធម៌ គឺលោកុត្តរមគ្គ ជាសារថី មានសម្មាទិដ្ឋិ ជាសន្ទុះទៅ ខាងមុខ ជនណា ទោះស្រី ឬប្រុស បានយានបែប នោះហើយ ជននោះឯង នឹងដល់នូវទីជិត នៃព្រះ និព្វាន ដោយយាននុ៎ះមិនខាន ។