អដ្ឋកថា អច្ចរាសូត្រទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងអច្ឆរាសូត្រទី ៦ ដូច្នេះតទៅ បទថា អច្ឆរាគណសង្ឃុដ្ឋំ សេចក្តីថា បានឮថា ទេវបុត្រនេះ បួសក្នុងសាសនា របស់ព្រះសាស្តា បំពេញវត្តបដិបត្តិ បវារណាហើយ ក្នុងកាលនៃខ្លួនមាន វស្សា ៥ ធ្វើមាតិកាទាំងពីរឲ្យស្ទាត់រត់មាត់ហើយ សិក្សាដល់វត្ថុដែលគួរធ្វើ និងមិនគួរធ្វើ រៀនកម្មដ្ឋានដែលជាទីពេញចិត្តហើយ ជាអ្នកប្រព្រឹត្តស្រាល ចូលទៅកាន់ព្រៃ គិតថា ព្រះមានព្រះភាគទ្រង់អនុញ្ញាតថា មជ្ឈិមយាម ឯណា ជាចំណែកនៃការដេកដូច្នេះ សូម្បីកាលមជ្ឈិមយាមនោះដល់ព្រម ហើយ អាត្មាអញក៏នៅខ្លាចចំពោះសេចក្តីប្រមាទ ដូច្នេះ ទើបបោះបង់ការដេក លើគ្រែ ហើយព្យាយាមទាំងយប់ទាំងថ្ងៃ ចម្រើនកម្មដ្ឋានទុកក្នុងចិត្ត តែម្យ៉ាង ។ លំដាប់នោះ ខ្យល់ទាំងឡាយ ដូចជាសស្រ្តាកើតឡើងក្នុងខាងក្នុងនៃភិក្ខុ នោះ ផ្តាច់ជីវិតភិក្ខុនោះហើយ ។ ភិក្ខុនោះ ធ្វើកាលកិរិយាព្រោះធុរៈ គឺការ ព្យាយាមនោះឯង ។ មួយទៀត ភិក្ខុណាមួយ កាលចង្រ្កម ព្រោះការច្រង្កម ក៏ដោយ កាលឈរ ព្រោះអាស្រ័យចំណែកជាគ្រឿងតោងក៏ដោយ ដាក់ចីវរ ក្នុងទីបំផុតនៃទីចង្រ្កមលើក្បាលហើយ អង្គុយ ឬដេកក៏ដោយ កំពុងសម្តែង ធម៌លើធម្មាសនៈ ដែលគេតាក់តែងក្នុងកណ្តាលនៃបរិស័ទក៏ដោយ រមែងធ្វើ កាលកិរិយា ភិក្ខុទាំងអស់នោះ ឈ្មោះថា ធ្វើកាលកិរិយាព្រោះធុរៈ គឺការ ព្យាយាម ។ សូម្បីភិក្ខុនេះ ក៏ធ្វើកាលកិរិយាហើយ ក្នុងទីជាទីចង្រ្កម ព្រោះ ភាវៈនៃខ្លួនមានឧបនិស្ស័យតិច ទើបមិនទាន់ដល់នូវការអស់ទៅនៃអាសវៈ