វនរោបសូត្រទី ៧

ក្បាលទី 19 · ទំព័រ 302

ទ… បុណ្យរមែងចម្រើនមិនដាច់ ទាំងថ្ងៃទាំង យប់ គ្រប់វេលា ដល់ជនពួកណា ជនពួកណា ឈ្មោះ ថាតាំងនៅក្នុងធម៌ ឈ្មោះថាបរិបូណ៌ដោយសីល គួរ ទៅកាន់ឋានសួគ៌បាន ។ ព… ជនណា ដាំច្បារឈើមានផ្កាផ្លែ ដាំ ច្បារឈើមានម្លប់ សាងស្ពាន សាងរោង ឲ្យទានទឹក ទាំងជីកស្រះ ជនទាំងឡាយណា ឲ្យនូវទីសម្នាក់ អាស្រ័យ បុណ្យរមែងចម្រើនមិនដាច់ ទាំងថ្ងៃ ទាំង យប់ គ្រប់វេលា ដល់ជនទាំងឡាយនោះ ជនទាំងនោះ ឈ្មោះថា ជាអ្នកតាំងនៅក្នុងធម៌ ឈ្មោះថា បរិបូណ៌ដោយសីល គួរទៅកាន់ឋានសួគ៌បាន ។