អដ្ឋកថា វនរោបសូត្រទី ៧
គប្បីជ្រាបវិនិច្ឆ័យក្នុងវនរោបសូត្រទី ៧ ដូច្នេះតទៅ បទថា ធម្មដ្ឋា សីលសម្បន្នា ប្រែថា ទេវតារមែងទូលសួរថា ជនពួកណា តាំង នៅក្នុងធម៌ ជនពួកណា បរិបូណ៌ដោយសីល ដូច្នេះ ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងបញ្ញានេះ ដោយវត្ថុ ជាមុន ទើបត្រាស់ថា អារាមរោប ជាដើម ។ បណ្តាបទទាំងនោះ បទថា អារាមរោប ប្រែថា ដាំច្បារឈើមានផ្កា និងផ្លែ ។ បទថា វនរោប អធិប្បាយថា ធ្វើការព័ទ្ធរបង ក្នុងព្រៃធម្មជាតិដែលកើតឯងហើយ ធ្វើចេតិយ ដាំដើមពោធិ៍ ធ្វើទីចង្រ្កម ធ្វើមណ្ឌប កុដិ លេណ និងទីសម្រាកក្នុងវេលាថ្ងៃ និងយប់ ។ កាលបុគ្គលដាំដើមឈើសម្រាប់ជ្រកម្លប់ឲ្យអាស្រ័យនៅ ឈ្មោះ ថា ដាំច្បារមានម្លប់ ។ បទថា សេតុការកា បានដល់ ជនទាំងឡាយសាង ស្ពាន ក្នុងទីដែលមិនស្មើគ្នា ឬរមែងប្រគល់ទូកឲ្យទៅ ។ បទថា បបំ បាន ដល់ រោងសម្រាប់ឲ្យបានីយទាន ( ទឹកផឹក ) ។ បទថា ឧទបនំ បានដល់ ក្នុងទីណាមួយ មានស្រះបោក្ខរណី និងអណ្តូងដែលមានទឹកជាដើម ។ បទថា អបស្សយំ បានដល់ ផ្ទះជាទីអាស្រ័យ ព្រះបាលីថា ឧបសយំ ក៏មាន ប្រែ ថា ឲ្យចូលទៅអាស្រ័យ ។ បទថា សទា បុញ្ញំ បវឌ្ឍតិ អធិប្បាយថា កាលមិនត្រិរិះដល់អកុសលវិតក្ក ឬកាលមិនដេកលក់ បុណ្យរមែងចម្រើន មិនដាច់ ។ ព្រះមានព្រះមានព្រះភាគត្រាស់ថា បុណ្យរមែងចម្រើនសព្វកាល ដូច្នេះ ទ្រង់សំដៅយកសេចក្តីនេះថា ក្នុងកាលណា រមែងរពឫកដល់ ក្នុងកាល នោះ បុណ្យរមែងចម្រើន ដូច្នេះ ។ បទថា ធម្មដ្ឋា សីលសម្បន្នា អធិប្បាយ