ជេតវនសូត្រទី ៨

ក្បាលទី 19 · ទំព័រ 305

អនាថបិណ្ឌិកទេវបុត្តពោលថា វត្តជេតពន នេះជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃគង់ នៅមិនដាច់ ជាវត្តដែលព្រះសម្ពុទ្ធជាធម្មរាជ ទ្រង់គង់នៅជា ទីញ៉ាំងបីតិ ឲ្យកើតដល់ខ្ញុំព្រះអង្គ សត្វទាំងឡាយ រមែងបរិសុទ្ធដោយអដ្ឋង្គិកមគ្គនេះ គឺកម្ម បានដល់មគ្គចេតនា វិជ្ជា បានដល់ សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់ សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីល បានដល់សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ដោយទ្រព្យទេ ព្រោះហេតុនោះឯង បុរសជាបណ្ឌិត ឈ្មោះថា ជីវិតដ៏ឧត្តម មិនមែនបរិសុទ្ធដោយគោត្រ ឬ កាលបើឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួន គួរតែ ពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែងបរិសុទ្ធ ក្នុងអរិយមគ្គនោះ យ៉ាងនេះឯង ព្រះសារីបុត្ត ទើបជា បុគ្គល ( ប្រសើរ ) ដោយបញ្ញាផង ដោយសីលផង ដោយការស្ងប់រម្ងាប់ផង ភិក្ខុដែលប្រសើរដោយគុណធម៌បុណ្ណោះ ទើបគួរជាអ្នកដល់នូវព្រះនិព្វាន ។