អដ្ឋកថា មច្ឆរិសូត្រទី ៩

ក្បាលទី 19 · ទំព័រ 312

គប្បីជ្រាបវិនិច្ឆ័យក្នុងមច្ឆរិសូត្រទី ៩ ដូច្នេះតទៅ បទថា មច្ឆរិនោ ប្រែថា ជាអ្នកប្រកបព្រមដោយសេចក្តីកំណាញ់ ។ ពិតហើយ ជនពួកខ្លះ មិនព្រមលាតដៃចេញសំពះ សូម្បីភិក្ខុទាំងឡាយ ក្នុងទីជាទីនៅ របស់ខ្លួន គឺថា ឧបាសកម្នាក់ទៅក្នុងទីដទៃចូលទៅកាន់វិហារ សំពះដោយ សេចក្តីគោរពហើយ ធ្វើការសាកសួរប្រាស្រ័យជាមួយនឹងភិក្ខុ ដោយពាក្យ ដ៏ពីរោះថា បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ទាំងឡាយ រមែងមិនមកកាន់ ទីជាទីនៅរបស់ពួកខ្ញុំព្រះករុណា ទីនោះ ជាប្រទេសដ៏បរិបូណ៌ ពួកខ្ញុំព្រះករុណា អាចដើម្បីធ្វើការទំនុកបម្រុងលោកម្ចាស់ទាំងឡាយដោយយាគូ និង ភត្តជាដើម ។ ភិក្ខុគិតថា ឧបាសកនេះ មានសទ្ធា នឹងសង្គ្រោះពួកយើង ដោយបាយ និងបបរជាដើម ។ លំដាប់នោះ ព្រះថេរៈមួយរូបចូលទៅកាន់ ស្រុកនោះ ដើម្បីត្រាច់ទៅបិណ្ឌបាត ។ ចំណែកឧបាសកនោះ ឃើញព្រះថេរៈ នោះហើយ គេចទៅផ្លូវដទៃ ឬចូលទៅកាន់ផ្ទះ គិតថា បើព្រះថេរៈមក ជួបមុខ អញក៏ត្រូវលើកដៃសំពះ ហើយក៏ត្រូវថ្វាយភិក្ខាដល់លោកម្ចាស់ កុំ ឡើយ អញនឹងទៅដោយកិច្ចឯណានីមួយ ដូច្នេះហើយ គេចចេញទៅ ព្រះថេរៈ ត្រាច់ទៅកាន់ផ្ទះទាំងអស់ ជាអ្នកមានបាត្រទទេ ដើរចេញមកហើយ ។ សេចក្តីនេះ ឈ្មោះថា សេចក្តីកំណាញ់ទន់ខ្ចី ( មុទុមច្ឆរិយៈ ) ។ បុគ្គលសូម្បីមិនមែនទាយក រមែងធ្វើដូចជាទាយក គឺជាអ្នកប្រកបដោយ ហេតុនោះ ក្នុងទីនេះ លោកប្រាថ្នាយកបុគ្គលអ្នកមានសេចក្តីកំណាញ់ ស្វិតស្វាញ ( ថទ្ធមច្ឆរិយៈ ) គឺថា ឧបាសកនោះប្រកបដោយមច្ឆរិយៈឯណា